ouchheng

Title.

Paragraph.

សិស្សឆ្នើមនិទ្ទេសAប្រចាំឆ្នាំ២០១០

Picture
ស្តាប់បទសម្ភាស

នៅ​ក្នុង​ចំណោម​សិស្ស​ជាង៨ម៉ឺននាក់ដែល​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​២០១០​នេះ កញ្ញា តោ គឹមស៊ី គឺ​ជា​សិស្ស​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​ទូទាំង​ប្រទេស។  កញ្ញា តោ គឹមស៊ី មានវ័យ ១៨​ឆ្នាំ សិក្សា​នៅ​វិទ្យាល័យ ១០ មករា ក្រុង​សៀមរាប ខេត្ត​សៀមរាប។ កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​សិស្ស​វ័យ ១៨​ឆ្នាំ​រូប​នេះ​ទទួល​បាន​និទ្ទេស A គឺ​ដោយ​ការ​ខិតខំ​រៀន​សូត្រ គ្រូ​មាន​ចំណេះ​ដឹង
ពូកែ​ក្នុង​មុខ​វិជ្ជា​នីមួយៗ ហើយ​ព្រម​ទាំង​មាន​ការ​ជំរុញ​ពី​ក្រុម​គ្រួសារ​របស់​នាង​ផង​ដែរ។

ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ​ម្នាក់ តោ គឹមស៊ី ចំណាយ​ពេល​ជាង ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រៀន​សូត្រ។ យុវតី​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា នាង​ចំណាយ​ពេល​ភាគ​ច្រើន​លើ​ការ​សិក្សា និង​ចំណាយ​ពេល​តិចតួច​សម្រាប់​កម្សាន្ត​ខ្លះ​ៗ​ប៉ុណ្ណោះ។

ជា​សិស្ស​ម្នាក់​នៃ​វិទ្យាល័យ ១០ មករា តោ គឹមស៊ី ចំណាយ​ពេល ៧​ម៉ោង​សម្រាប់​រៀន​គួរ​បន្ថែម និង ៤​ម៉ោង​ទៀត រៀន​នៅ​សាលា។          មុខវិជ្ជា​ដែល​នាង​រៀន​បន្ថែម​មាន​ចំនួន ៥​មុខ ដែល​មាន​ដូចជា គណិតវិទ្យា​ចំនួន​ពីរ​ម៉ោង  ដោយ​ត្រូវ​សិក្សា​ជាមួយ​គ្រូ​ពីរ​នាក់​ផ្សេង​គ្នា  គីមីវិទ្យា​ចំនួន​ពីរ​ម៉ោង​ដែរ
ដោយ​នាង​ក៏​ត្រូវ​រៀន​ជាមួយ​គ្រូ​ពីរ​នាក់​ផ្សេង​គ្នា​ទៀត​ដែរ។ ក្រៅ​ពី​នេះ មាន​ដូច​ជា​រូបវិទ្យា​ចំនួន ១​ម៉ោង ភាសា​ខ្មែរ​ចំនួន ១​ម៉ោង និង​ជីវវិទ្យា​ចំនួន ១​ម៉ោង​ទៀត។ ជា​សរុប​នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ នាង​បាន​ចំណាយ​ពេល ១១​ម៉ោង ដើម្បី​រៀន​សូត្រ​រួច​ទៅ​ហើយ។ ក្រៅ​ពី​មុខ​វិជ្ជា​ទាំង​នេះ តោ គឹមស៊ី ក៏​ចំណាយ​ពេល​ទន្ទេញ​មេរៀន​ជា​ច្រើន​ទៀត ដែល​មាន​ដូចជា​ប្រវត្តិវិទ្យា ភូមិវិទ្យា ផែនដី និង​សីលធម៌​ជាដើម។

នាង​ពន្យល់​ពី​មូលហេតុ​ដែល​នាង​ខិតខំ​រៀន​គួរ​បន្ថែម​ថា ដោយសារ​តែ​ការ​សិក្សា​នៅ​សាលា​ក្នុង
ម៉ោងរដ្ឋ​នោះ​គឺ​មិន​គ្រប់គ្រាន់​ឡើយ ដើម្បី​នាង​មាន​សមត្ថភាព​ពេញ​លេញ​ពេល​ទៅ​ប្រឡង។

ដោយ​ចាប់​កំណើត​នៅ​លើ​ទឹក​ដី​ខែត្រ​សៀមរាប តោ គឹមស៊ី គឺ​ជា​កូន​ទី​៤ នៅ​ក្នុង​ចំណោម​បង​ប្អូន ៦​នាក់។ ក្រុម​គ្រួសារ​នាង​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​ក្បែរ​ផ្សារ​ចាស់ ក្នុង​ភូមិ​មណ្ឌល១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។ អតីតកាល​ពី​វ័យ​កុមារ តោ គឹមស៊ី បាន​ចូល​រៀន​នៅ​បឋមសិក្សា​ភូមិ​ស្ទឹងថ្មី បន្ទាប់​មក​នៅ​អនុវិទ្យាល័យ​អង្គរ។        នាង​គឺ​ជា​កូន​អ្នក​រក​ទទួល​ទាន​ខាង​ដូរ​ប្រាក់​នៅ​ក្បែរ​ផ្សារ​ចាស់ ក្រុង​សៀមរាប។ ឪពុក​ម្ដាយ តោ គឹមស៊ី បាន​គិតគូរ​ចំពោះ​អនាគត​កូន​ខុស​ពី​គ្រួសារ​ដទៃ​ទៀត ដែល​តែង​ព្យាយាម​ជំរុញ​កូន​ឲ្យ​ងាក​មក​ជួយ​របរ​ជំនួញ​ឪពុក​ម្ដាយ។

ឪពុក តោ គឹមស៊ី គឺ​លោក តោ ហុង ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​គាត់​លើ​ទឹក​ចិត្ត​កូន​ឲ្យ​ខិតខំ​រៀន​សូត្រ​ដូច្នេះ​ថា ដោយសារ​តែ​កន្លង​មក​គាត់​ធ្លាប់​បាន​ឲ្យ​កូនស្រី​ច្បង​ម្នាក់​ឈប់​រៀន ដើម្បី​ជួយ​ខាង​ផ្នែក​របរ​ប្ដូរ​ប្រាក់​របស់​គាត់។  លោក​ថ្លែង​បន្ត​ថា       ក្រោយ​មក​គាត់​មាន​ការ​ស្ដាយ​ក្រោយ​ជា​ខ្លាំង ដោយសារ​តែ​ចាប់​តាំង​ពី​បញ្ឈប់​កូនស្រី​ឲ្យ​ឈប់​រៀន​មក កូនស្រី​នោះ​មិន​មាន​ចំណេះ​អ្វី​មាំទាំ​ជា​ទ្រព្យ​សម្រាប់​ចិញ្ចឹម​ជីវិត​ត​ទៅ​ថ្ងៃ​ក្រោយ ក្រៅ​តែ​អំពី​ការ​អង្គុយ​លក់​ដូរ​មុខ​ផ្ទះ​ប៉ុណ្ណោះ។

លោក តោ ហុង បន្ថែម​ថា វា​ជា​ការ​ខុស​ឆ្គង​មួយ​ដែល​គាត់​មិន​ឲ្យ​កូន​ស្រី​ច្បង​បាន​រៀន​សូត្រ​ដូច្នេះ។ គាត់​ថ្លែង​បន្ត​ថា មាន​តែ​ការ​សិក្សា​រៀន​សូត្រ​ទេ ទើប​អាច​ជា​ទ្រព្យ​ពិត​ប្រាកដ​ជាប់​នឹង​ខ្លួន​កូន​គាត់​អស់​មួយ​ជីវិត​តែម្ដង។

តោ គឹមស៊ី ឲ្យ​ដឹង​ថា ទោះ​បី​ជា​ពេល​ខ្លះ​ឪពុក​ម្ដាយ​នាង​មាន​ការ​មមាញឹក​នៅ​ក្នុង​របរ​នេះ​ក៏ដោយ ក៏​គាត់​មិន​ដែល​ចង់​ឲ្យ​នាង​ឈប់​រៀន​មក​ជួយ​ការងារ​ឪពុក​ម្ដាយ​នាង​ឡើយ ៖ «...នៅ​ក្នុង​វ័យ​នេះ​យើង​មិន​ចាំ​បាច់​សង្វាត​តែ​រឿង​លុយ​ទេ យើង​ត្រូវ​សង្វាត​ការ​សិក្សា បើ​ជោគជ័យ​ក្នុង​ការ​សិក្សា នៅ​ថ្ងៃ​ក្រោយ​យើង​គង់​នឹង​មាន​អនាគត​ល្អ»។

នៅ​ក្នុង​លទ្ធផល​ប្រឡង​បញ្ចប់​ថ្នាក់​បាក់​ឌុប តោ គឹមស៊ី ទទួល​បាន​និទ្ទេស​ល្អ​ដាច់​គេ​លើ​មុខ​វិជ្ជា​គណិតវិទ្យា ដោយសារ​តែ​ហេតុនេះ​ហើយ   ទើប​នាង​ទទួល​បាន​អាហារូបករណ៍​ភ្លាម​ពី​សាកល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់

សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ខេមរៈ លោក សុខ ទូច ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​សាកលវិទ្យាល័យ​នៅ​អាល្លឺម៉ង់​នោះ តោ គឹមស៊ី          នឹង​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​រហូត​ដល់​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​គណិតវិទ្យា​នៅ​ទីនោះ។

លោក សុខ ទូច មាន​ប្រសាសន៍​ដូច្នេះ ៖ «គាត់​មាន​សិទ្ធិ​ជ្រើសរើស​សកលវិទ្យាល័យ​នៅ​កម្ពុជា ប៉ុន្តែ​យើង​ដឹង​ហើយ​ថា មនុស្ស​ដែល​មាន​ឱកាស និង​ភាព​លូតលាស់​បាន​ល្អ យើង​គួរ​តែ​ឲ្យ​គាត់​ទៅ​មើល​នៅ​ពិភព​ថ្មី ពិភព​ក្រៅ ដើម្បី​ឲ្យ​គាត់​យក​ចំណេះ​ដឹង​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង។     យើង​ជួយ​នេះ​ដើម្បី​បណ្ដុះ​អ្នក​ដែល​មាន​សមត្ថភាព     យើង​ត្រូវ​បើក​បេះ​ដូង​ទូលាយ   ផ្ដល់​ឱកាស​ទៅ​ដល់​យុវជន​សម័យ​ថ្មី...»។

ក្រៅ​ពី​ចំណេះ​ទូទៅ តោ គឹមស៊ី ក៏​អាច​និយាយ និង​ប្រើប្រាស់​ភាសា​អង់គ្លេស និង​បារាំង បាន​ល្អ​ផង​ដែរ។ ចំពោះ​ភាសា​ថៃ​វិញ នាង​ក៏​អាច​ប្រើការ​បាន​មួយ​ចំនួន​ដែរ។

តោ គឹមស៊ី តាំង​ចិត្ត​ថា នៅ​ពេល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ត្រឡប់​មក​វិញ នាង​នឹង​យក​ចំណេះ​ដឹង​ទាំង​នេះ ដើម្បី​ចែក​ចាយ​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយ​បន្ត​ទៀត ដោយ​នាង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​សាកលវិទ្យាល័យ​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ៕Copyright © 1998-2010 Radio Free Asia. All rights reserved.

លោកសមរង្សីអះអាងពីការប្រមូលញ្ញត្តិក្រុមសមាជិកសភាពីភពលោកជម្រុញរដ្ឋាភិបាលគោរពកិច្ច
ព្រព្រៀងទីក្រុងបារីស

ភ្នំពេញ: កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ និង​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១០ គឺ​មាន​អាយុ ១៩ ឆ្នាំ​ហើយ​។ ប៉ុន្តែ​គណបក្ស​ប្រឆាំង ក៏​ដូច​ជា​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន នៅតែ​រិះគន់ថា មាន​ការរំលោភ​កិ​កច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ហើយ​បាន​កំពុង​ស្វែងរក​អន្តរាគមន៍​ជា​អន្តរជាតិ ដើម្បី​ជម្រុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​កិច្ចព្រមព្រៀង​នេះ​។​
​    ​
​    ​លោក សម រង្ស៊ី មេ​គណបក្សប្រឆាំង ដែល​កំពុង​ស្នាក់​នៅ​ក្រៅប្រទេស បាន​មានប្រសាសន៍​តាមរយៈ​វិដេអូ អ៊ី​ន​ធឺ​ណេត កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១០ ដែល​ជា​ខួប​ទី ១៩ ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ពី​ប្រទេស​បារាំង មកកាន់​ក្រុម​អ្នកតំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង នៅ​ភ្នំពេញ​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ គឺជា​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ បើ​គ្មាន​កិច្ចព្រមព្រៀង​នោះ​ទេ​
​គឺ​ប្រទេស​កម្ពុជា ច្បាស់​ជា​មាន​សង្គ្រាម នៅតែ​មាន​ផែនការ “​ក​៥“ មាន​ការគ្រប់គ្រង​ប្រទេស​ដោយ​កងទ័ព​បរទេស និង​ច្បាស់​ជា​គ្មាន​ឯករាជ្យ​ពិតប្រាកដ​ឡើយ​។ កម្ពុជា ក៏​នឹង​ក្លាយ​ជា​ខេត្ត​មួយ​នៃ​ប្រទេស​វៀតណាម ហើយ​ប្រជាពលរដ្ឋ​ខ្មែរ នឹង​ទទួលរង​ទុក្ខវេទនា គ្មាន​អ្នកណា​អាច​ជួយ​បាន ដូច​ខ្មែរ​កម្ពុជា​ក្រោម​សព្វថ្ងៃ​។​
​    ​លោក សម រង្ស៊ី បាន​មានប្រសាសន៍​បន្ត​ថា     ​ដោយសារតែ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ ចូលរួម​កសាង​ប្រទេស​កម្ពុជា ឱ្យ​គោរព​សិទ្ធិ​
​មនុស្ស លទ្ឋិប្រជាធិបតេយ្យ និង​មាន​ការផ្តល់​ជំនួយ​ជាច្រើន ដើម្បី​ឱ្យ​កម្ពុជា ទទួល​បានកា​អភិវឌ្ឍន៍​។​
​    ​លោក សម រង្ស៊ី បាន​មានប្រសាសន៍​បន្ត​ថា មាន​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន បាន​ចេញ​មុខ​គាំទ្រ​ឱ្យមាន​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ខ្លាំងក្លា​ឡើងៗ គឺ​សហភាព​អន្តរ​សភា IPU និង​សភា​សហភាព​អឺរ៉ុប បាន​អនុម័ត​នូវ​ញ្ញត្តិ​ជា​បន្តបន្ទាប់​និយាយ​ពី​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លើ​ករណី​របស់ សមរង្ស៊ី ជាដើម​។
​    ​លោក សម រង្ស៊ី បាន​បន្តទៀតថា  លោក​បាន​រៀបចំ​នូវ​ញត្តិ​មួយ ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​អ្នកតំណាងរាស្ត្រ​ពិភពលោក ដើម្បី​ជម្រុញ​ឱ្យ​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យក​មក​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​គ្រប់ប្រការ តាម​មាត្រា​ទាំង​អស់ ដែល​ធានា​ពី​ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បូរណភាព​ទឹកដី​។ ម្យ៉ាងទៀត គណបក្ស សម រង្ស៊ី ទាមទារ​ឱ្យ​សភា​នៃ​បណ្តា​ប្រទេស​ទាំងអស់ លើ​សកលលោក ជម្រុញ​រដ្ឋាភិបាល​របស់ខ្លួន ដាក់​ការ​គាប​សង្ក​ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ ញ្ញតិ​នោះ ត្រូវបាន​ទទួល​ការគាំទ្រ​ពី​អ្នក​តំណាងរាស្ត្រ​ជាង ១៣០​នាក់ នៃ​បណ្តា​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដូចជា ប្រទេស​បារាំង ប្រទេស​អាឡឺម៉ង់ អង់គ្លេស អ៊ីតាលី កាណាដា ជប៉ុន ប្រទេស​នៅ​ទ្វីបអឺរ៉ុប ទ្វីប​អាហ្វ្រិ​ច និង​ប្រទេស​នៅ​ទ្វីបអាមេរិក​។​
​    ​ដោយឡែក លោក ទិត សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា ការទាមទារ របស់លោក សម រង្ស៊ី គឺជា​ការលើកឡើង ដោយ​ខុសឆ្គង ខណៈ​ដែល​លោក​សម​រង្ស៊ី គឺជា​អ្នកទោស ដែល​កំពុងតែ​រត់​គេច​ពី​សំណាញ់​ច្បាប់​ប្រទេស​កម្ពុជា ហើយ​លោក​សម​រង្ស៊ី ពុំ​មាន​ចំណែក​ណាមួយ ចូលរួម​ពង្រឹង​នីតិរដ្ឋ​ទេ​។​
​    ​លោក ទិត សុធា​ន បាន​បន្តថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺជា​ចំណែក​មួយ នៃ​ការផ្សះផ្សារ​ជាតិ តែ​ឯកភាព​ជាតិ​ពេញលេញ​នៅ​កម្ពុជា កើតមាន​នៅ​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​អង្គការ​ចាត់តាំង នៃ​របប​ខែ្មរ​ក្រហម ត្រូវ​បាន​ដួលរលំ​ទាំងស្រុង ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ នៃ​ការបង្រួបបង្រួម​ជាតិ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​
​    ​លោក ទិត សុធា បាន​មានប្រសាសន៍​បន្ត​ថា រាល់​ការ​ចោទ​រប​កាន់​របស់​អ្នកទោស សម រង្ស៊ី គឺ​រដ្ឋាភិបាល ពុំ​អាច​ទទួលយក​បាន​ទេ ព្រោះ​នៅក្នុង​រយៈពេល ១៩ ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​នូវ​សមិទ្ធិផល​សំខាន់ៗ​ជាច្រើន ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ​។ ចំពោះ​កិច្ចការ​លើ​ឆាក​អន្តរជាតិ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សមាហរណកម្ម ចូលទៅ​ក្នុង​ឆាក​អន្តរជាតិ ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។ ចំណែក​ការដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ថៃ គឺ​រដ្ឋាភិបាល បាន​ឈរ​លើ​មូលដ្នាន​ច្បាប់ និង​សាលក្រម​តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ​ឆ្នាំ​១៩៦២​។ ជាមួយគ្នា​នោះ ការបោះ​បង្គេល​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម គឺ​រាជរដ្ឋាភិបាល បាន​បោះ​បង្គេល​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ ជិត​ចប់​ហើយ​។ តែ​ផ្ទុយទៅវិញ លោក សម រង្ស៊ី បែរ​ជា​បំផ្លាញ​កិច្ចការ​បោះបង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​ទៅ​វិញ​។
​    ​សូម​រម្លឹកថា  កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី សន្តិភាព​នៅ​កម្ពុជា ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ត្រូវបាន​ចុះហត្ថលេខា​ដោយ​មាន​ការចូលរួម​ពី​អគ្គលេខាធិការ នៃ​អង្គការ​សហប្រជាជាតិ​, ប្រមុខ​ការទូត​នៃ​ប្រទេស​ចំនួន ១៨ និង​ភាគី​ខ្មែរ​ទាំង ៤ ក្រុម រួមមាន​៖ ក្រុម​សីហនុ​និយម ឬ​ហ្វ៊ុនស៊ិនប៉ិច​, ក្រុម​អ្នក​ជាតិនិយម រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន​, ក្រុម​ខ្មែរ​ក្រហម​របស់ ប៉ុល ពត និង​របប​រដ្ឋ​កម្ពុជា របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។
​    ​ប្រទេស​ជា​ហត្ថលេខី​ចំនួន ១៨ នោះ រួមមាន​៖ ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប​. ( ៥ ប្រទេស ) គឺ អាមេរិក​, អង់គ្លេស​, បារាំង ( សហប្រធាន​សន្និសីទ ), ចិន និង​សហភាពសូវៀត រួម​ទាំង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ( ៨ ប្រទេស ) គឺ​ឥណ្ឌូនេស៊ី ( សហប្រធាន​សន្និសីទ ), វៀតណាម​, ឡាវ​, ថៃ​, សឹង្ហ​បុរី​, ម៉ាឡេស៊ី​, ហ្វីលីពីន និង​ប្រ៊ុយណេ​។ ក្នុងនោះ ក៏​មាន​ប្រទេស​យូ​ហ្គោ​ស្លា​វី ( ពេល​នោះ​ជា​ប្រធាន​ក្រុម​ប្រទេស មិន​ចូល​បក្សសម្ព័ន្ធ ) និង​ប្រទេស ៤ ផ្សេងទៀត គឺ ឥណ្ឌា​, ជប៉ុន​, កាណាដា និង អូស្ត្រាលី​។​
​    ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​គោលដៅ​សំខាន់ៗ បីយ៉ាង​។ ទី​១-​រៀបចំ​ឲ្យមាន​សន្តិភាព​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្តន៍​កិច្ចព្រមព្រៀង​ឈប់​បាញ់ ការរំសាយ​អាវុធ​នៅក្នុង​ជួរ​កងទ័ព​នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់ និង​ការដក​ទ័ព​បរទេស​ចេញពី​កម្ពុជា​។ គោលដៅ​ទី​២-​ចាក់គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​បោះឆ្នោត​សភាធម្មនុញ្ញ​។ ទី​៣-​ការពារ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ពេញ​សិទ្ធិ​មួយ តាមរយៈ​ការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច​រំលោភ​បំពាន​បាន​ឡើយ​នូវ​ទឹកដី អព្យាក្រឹត្យភាព និង​ឯកភាព​ជាតិ​របស់​ប្រទេស​កម្ពុជា​៕​
ស្រង់ចេញពី​ http://www.cen.com.kh

កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូក៣ប្រារព្ឋបើកនៅវិមានសន្តិភាព

ភ្នំពេញ: កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន បូក​បី ដែល​រួមមាន​៖ ប្រទេស​ចិន កូរ៉េខាងត្បូង និង​ជប៉ុន បាន​ប្រារព្ធ​បើក នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១០​នេះ នៅ​វិមាន​សន្តិភាព ដែល​ជា​អគារ​ទីស្តីការ​នាយករដ្ឋមន្ត្រី ដែល​ទើប​បើកសម្ពោធ​។ ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន បូក ៣ នៅ​ព្រឹក​នេះ ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​សន្ទរកថា​ផងដែរ​។​

​    ​បណ្ដា​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម និង​ព្រៃឈើ ក្នុង​ប្រទេស​សមាជិក​អាស៊ាន ទាំង ១០ ប្រទេស ព្រម​ទាំង​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន បាន​ជួបជុំគ្នា នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែ​តុលា​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​កិច្ចការ នៅ​ក្នុង​ក្រមខ័ណ្ឌ​តំបន់​ទាក់ទង​នឹង​វិស័យ​កសិកម្ម និង​ព្រៃឈើ​។​
​    ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន បូក ៣ លើក​ទី​១០ នឹង​ត្រូវ​បាន​ពិភាក្សា​លើ​ការ​អនុវត្ដ​នូវ​គម្រោង​សហការ​គ្នា​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ស្បៀងអាហារ កសិកម្ម ព្រៃឈើ​ជា​ច្រើន ដែល​រួមមាន​៖ ការផ្លាស់ប្ដូរ​ព័ត៌មាន​ផលិតផល​កសិកម្ម ការប្រើប្រាស់ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ការបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ ការស្រាវជ្រាវ និង​ការ​អភិ​វឌ្ឈន៍ ព្រមទាំង​ការជំរុញ​ពាណិជ្ជកម្ម ផលដំណាំ សត្វ ជលផល និង​ព្រៃឈើ ជាដើម​។     ​
​    ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សន្ទរកថា​បើក​អង្គប្រជុំ​ថា អាស៊ាន​ត្រូវមាន​តួនាទី ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ក្នុង​ការធានា​សុវត្ថិភាព​ស្បៀង​ដល់​ប្រជាជន​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក ក៏​ដូចជា​ក្នុង​តំបន់ និង ពិភពលោក ទាំងមូល ដែល​កំពុង​ដង្ហោយហៅរ​ក​ស្បៀងអាហារ​សម្រាប់​បំពេញ ដល់​ការរស់នៅ​ប្រចាំ​ថ្ងៃ​នោះ​។ ដូច្នេះ អាស៊ាន​គួរ​ផ្ដោតលើ​ការស្រាវជ្រាវ​រួមគ្នា ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ជា​ពិសេស​ការផ្ទេរ​បច្ចេក​វិទ្យា​ឱ្យបាន​ទាន់ពេល វេលា​ដល់​កសិករ​នៅ​មូលដ្ឋាន​។ ដោយឡែក អាស៊ាន ក៏​គួរ​កំណត់​ឱ្យបាន​ច្បាស់លាស់​នូវ​បញ្ហា​ប្រឈម ចំពោះមុខ និង​ត្រូវ​បន្ដ​រៀបចំ​ផែនការ​សកម្មភាព ក្នុង​វិស័យ​កសិកម្ម តាម​លំដាប់​អាទិភាព ដោយ​រួម​គ្នា​ដោះស្រាយ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្ដិកា​រអា​ស៊ាន អាស៊ាន​បូក​បី ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ ភាព​ជោគ ជ័យ​ដ៏​ត្រចះត្រចង់​មួយ​នោះ ។
​    ​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​បន្ថែមថា ក្នុង​ទស្សនៈ​ទាំងអស់នេះ កិច្ចប្រជុំ​រដ្ឋមន្ដ្រី​កសិកម្ម និង​ព្រៃឈើ លើក​ទី​៣២ កិច្ចប្រជុំ​រដ្ឋមន្ដ្រី​កសិកម្ម និង​ព្រៃឈើ អាស៊ាន បូក បី លើក​ទី ១០ និង កិច្ចប្រជុំ​អម ផ្សេងៗ​ទៀត ដែល​ប្រព្រឹត្ដ​ទៅ ចាប់​ពៃ​ថ្ង​ទី​២០ ដល់​ទី​២៦ តុលា​នេះ នឹង​បង្កើន​ថែមទៀត​នូវ​កិច្ចសហប្រតិបត្ដិការ​មួយចំនួន​ផ្សេង​ទៀត​ផង​ដែរ ដែល​ជា​សក្ខីភាព​នៃ​ការខិតខំ​ប្រឹងប្រែង និង វឌ្ឍនភាព​ប្រកប ដោយ​ផ្លែផ្កា​មួយ​ថ្មី​ទៀត ។
​    ​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១០ បណ្ដា​ឧត្ដមមន្ដ្រី​មក​ពី​អាស៊ាន ដែល​រួមមាន កម្ពុជា​ជា​ម្ចាស់ផ្ទះ ភូមា ឡាវ វៀតណាម សឹង្ហ​បុរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពិន ប្រុយ​ណេរ និង ម៉ាឡេស៊ី ព្រមទាំង​ឧត្ដមមន្ដ្រី​មកពី​ប្រទេស​ចិន កូរ៉េខាងត្បូង និង​ជប៉ុន បាន​ធ្វើ​ការពិភាក្សា​គ្នា​លើ​ប្រធានបទ​មួយ​ចំនួន ដែល​រួមមាន បំរែបំរួល​អាកាសធាតុ កិច្ចសហប្រតិបត្ដិការ​លើ​ផ្នែក​កសិកម្ម និង​ការចែករំលែក​ព័ត៌មាន ជាដើម ដើម្បី​ដាក់​ជូន​រដ្ឋមន្ដ្រី​ពិនិត្យ និង​សំរេច​៕
ស្រង់ចេញពី​ http://www.cen.com.kh

កងទ័ព​កម្ពុជា​ទទួល​ជំនួយ​ពី​កូរ៉េខាងត្បូង

ភ្នំពេញ: ជំនួយ​ជា​សំភារៈ សម្រាប់​ការប្រើប្រាស់​របស់​កងទ័ព ត្រូវ​ដឹក​ជញ្ជូន​បន្ត​មក​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃនេះ ដោយ​រួម​មាន​សម្ភារៈ​វិស្វកម្ម និង​កាណូត​ប្រដេញ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ ត្រូវបាន​ដឹក​ជញ្ជូន​មក​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ​កាលពី​ថ្ងៃ​ទី​២២ តុលា ម្សិលមិញ ។​

​    ​តាម​ការអះអាង​របស់​លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ សំភារៈ​ទាំងនេះ គឺជា​ប្រភេទ​ជំនួយ​មនុស្សធម៌​តែប៉ុណ្ណោះ ។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ពន្យល់ថា ៖ ’​ទាំងនេះ គឺជា​ជំនួយ​បែប​មនុស្សធម៌ ។  វា​មិនមែន​ជា​ការពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា ដើម្បី​គំរាម​ប្រទេស​ណាមួយ​នោះ​ទេ ។ ដូច​ជា​សំភារៈ​វិស្វកម្ម គឺ​ដើម្បី​ធ្វើ​ថ្នល់ ធ្វើ​ស្ពាន​ហ្នឹង​ឯង ។ សំភារៈ​ទាំងអស់​នេះ នឹង​អាច​ត្រូវ​ប្រើប្រាស់​ក្នុងពេល​មាន​គ្រោះមហន្តរាយ​ជាដើម​” ។​

​    ​ជំនួយ​របស់​រដ្ឋាភិបាល​កូរ៉េ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ការពារ​ជាតិ​នេះ មិន​ត្រឹមតែ​តំណាងឲ្យ​កិច្ចសហប្រតិបត្តិការ​ល្អ​ទ្វេភាគី​កម្ពុជា​កូរ៉េ ក្នុង​វិស័យ​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ​ទេ ។ លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ បាន​មើលឃើញ​រហូត​ដល់​សញ្ញា​ល្អ នៃ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ ក្នុង​តំបន់​ទៀត​ផង ។ ជាពិសេស​ក្នុង​ក្រប​ខណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​រង្វង់​ក្រសួង​ការពារជាតិ​អាស៊ាន​បូក ៨ ដែល​នេះ​គឺជា​កិច្ចប្រជុំ​កំពូល​លើក​ទី​មួយ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ទើបតែ​បិទ​បញ្ចប់​កាលពីពេល​ថ្មីៗ​នេះ ។​

​    ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ចំនួន​៨ ផ្សេងទៀត មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ រួមមាន​ប្រទេស​ចិន ជប៉ុន សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង នូវែល​ហ្សេ​ឡង់ និង​ប្រទេស​រុស្ស៊ី ។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាស៊ាន​បូក​៨ បាន​ផ្តោត​ទៅលើ​ការផ្លាស់ប្តូរ​ទស្សន​គ្នា អំពី​ការថែរក្សា​សន្តិសុខ​ក្នុង​តំបន់ ការពង្រីក​សក្តានុពល​ភាព​ក្តីសង្ឃឹម គោលដៅ និង​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​៨ ។​

​    ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិកា​រវិស័យ​ការពារជាតិដ​ដែល អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​អះអាង​ឲ្យដឹងថា ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​ជប៉ុន អូស្ត្រាលី ឥណ្ឌា ឥណ្ឌូនេស៊ី និង​ប្រទេស​នានា​ផ្សេងទៀត​បាន​សន្យាថា នឹង​ជួយ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ៕
ស្រង់ចេញពី​ http://www.cen.com.kh

បារាំងបង្ហាញផលិតផលដែលនាំកម្ពុជានៅអាទិ្យក្រោយ

ភ្នំពេញ: គឺ​ជា​ដំបូង​ហើយ ដែល​ប្រទេស​បារាំង រៀបចំ​ពិព័រណ៍​បង្ហាញ​នូវ​ផលិតផល​បារាំង ដែល​ត្រូវបាន​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ ។ ពិព័រណ៍​ផលិតផល​បារាំង នឹង​ធ្វើឡើង​រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃ​ចុង​ខែ​តុលា​នេះ​ ។​

​    ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បង្ហាញថា ក្រោម​ការជួយឧបត្ថម្ភ​ពី​ស្ថានទូត​បារាំង សភាពាណិជ្ជកម្ម​បារាំង​-​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​សប្តាហ៍​បារាំង​មួយ ឈ្មោះថា សួស្តី​ឡា​ហ្វ្រង់ ឬ The French Week ចាប់ពី​ថ្ងៃ​សុក្រ ទី​២៩ ខែតុលា រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​៧ ខែវិច្ឆិកា​។ សប្តាហ៍​បារាំង គឺជា​ការបង្ហាញ​សាធារណៈជន​ឲ្យ​ស្គាល់ និង​សាកល្បង​ផលិតផល​បារាំង​នានា ដែល​នាំ​ចូល​មក​កម្ពុជា​ ។​

​    ​សេច្តីប្រកាស​ព័ត៌មាន​ដដែល បាន​បន្ថែមថា ក្នុង​ឱកាស​ប្រារព្ធ​ព្រឹត្តិការណ៍​សប្តាហ៍​បារាំង​ជា​លើកដំបូង នៅ​ប្រទេស​កម្ពុជា​នេះ សន្និសីទ​សារព័ត៌មាន​មួយ នឹង​ត្រូវ​រៀបចំ​ឡើង នៅ​ស្ថានទូត​បារាំង នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ ខែតុលា ឆ្នាំ​២០១០ វេលា​ម៉ោង ១០ ព្រឹក​ ៕​
ស្រង់ចេញពី http://www.cen.com.kh

ទទួលជំនួយពី ADB ក្នុងទឹកប្រាក់ប្រមាណ ៥០​ម៉ឺន ដុល្លារ​អាមេរិក​

ភ្នំពេញ: ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេច​ផ្តល់ជំនួយ ក្នុង​ទឹកប្រាក់​ប្រមាណ ៥០​ម៉ឺន ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សមត្ថភាព​របស់​អាជ្ញាធរ​សវន​កម្ម​ជាតិ​។​

    ​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​នេះ បាន​ត្រូវ​ចុះហត្ថលេខា ដោយ​លោក​អ៊ុត ឈន អគ្គសវនករ​នៃ​អាជ្ញា ធរ​សវនកម្ម​ជាតិ និង​លោក​គូ​នី​អូ សេន​ហ្គា (Kunio Senga) អគ្គនាយក​ធនាគារអភិវឌ្ឍន៍អាស៊ី ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា នេះ នៅ​ទីស្តីការ​អាជ្ញាធរ​សវន​កម្ម​ជាតិ​។​

    ​លោក​ឡុង អាទិច្ច​បូ​រា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​គម្រោង​ផ្តល់ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​នេះ មាន​ទឹកប្រាក់​ប្រមាណ ៥០០.០០០​ដុល្លារ​អាមេរិក សម្រាប់​ដំណើរការ​ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ ដោយ​ផ្តោតលើ​ការអភិវឌ្ឍន៍​សមត្ថភាព​របស់ អាជ្ញាធរ​សវនកម្ម​ជាតិ ដែលជា​ស្ថាប័ន​សវនកម្ម​ផ្ទៃក្រៅ​របស់​រាជរដ្ឋាភិបាល ឱ្យបំពេញ​ការងារ​ស្របតាម​ស្តង់ដារ​សវនកម្ម​អន្តរជាតិ​។

    ​លោក​បាន​អះអាងថា នេះ​ជា​លើក​ទី​៣ ហើយ ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី ជួយ​គាំទ្រ​ដល់​សកម្ម ភាព​នៃ​ការអនុវត្តន៍​ការងារ​របស់​អាជ្ញាធរ​សវនកម្ម​ជាតិ​។ កន្លងមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បាន ផ្តល់ជំនួយ​គាំទ្រ​ដល់​អាជ្ញាធរ​សវនកម្ម​ជាតិ តាំងពី​ការកកើត​ដំបូង​នា ឆ្នាំ​២០០២ មកម្ល៉េះ និង​ផ្តល់ជំនួយ​គាំ ទ្រ​សមត្ថភាព​ស្ថាប័ន​ជំហាន​ទី​២ មាន​ទឹកប្រាក់​ប្រមាណ​ជាង ៧០០.០០០ ដុល្លារ​អាមេរិក ដែល​កំពុង​អនុវត្ត​ចាប់ពី ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១១ ខាងមុខនេះ ដោយ​ផ្តោតលើ​ការពង្រឹង​សមត្ថភាព​ស​វន​កម្ម​លើ​គម្រោង ជំនួយ​បរទេស​។​

    ​ក្រោយ​ពិធី​ចុះហត្ថលេខា លោក​អ៊ុត ឈន បាន​មានប្រសាសន៍ថា ការផ្តល់​ជំនួយ​របស់​ធនាគារ​អភិ វឌ្ឍន៍​អាស៊ី​ពេលនេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ៥​ឆ្នាំ​(២០០៧-២០១១)​របស់​អាជ្ញាធរ​សវន​កម្ម​ជាតិ ក្នុងការ​ពង្រឹងសមត្ថភាព​ស្ថាប័ន​សវនកម្ម​កំពូល​ប្រទេស​កម្ពុជា ពិសេស​មន្ត្រី​សវនកម្ម ឱ្យបំពេញ​ការងារ​ស្របតាម​ស្តង់ដារ​អ៊ី​ន​តូ​សាយ ដែលជា​ស្តង់ដារ​សវនកម្ម​អន្តរជាតិ​លើ វិស័យ​សាធារណៈ និង​ដើរ​ឱ្យទាន់​តាម​ការអភិវឌ្ឍ​ន៍​វិស័យ​សវនកម្ម​លើ​ពិភពលោក ដើម្បី​ចូលរួម​ក្នុងការ ជម្រុញឱ្យមាន​អភិបាលកិច្ច​ល្អ លើ​វិស័យ​សាធារណៈ តាមរយៈ​ការចេញផ្សាយ​របាយការណ៍​សវនកម្ម​ដែលមាន​គុណភាព​ខ្ពស់​។​

    ​ក្នុងឱកាស​នេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​សន្យាថា នឹង​ប្រើ ប្រាស់​ជំនួយ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ​ទាំងមូល​៕
ស្រង់ចេញពី http://www.cen.com.kh

ផ្លូវ​ពី​ស្រុក​បន្ទាយ​អម្ពិល​-​បន្ទាយឆ្មា​-​ថ្មពួក មក​ស្វា​យចេក​ដាច់​ជាច្រើន​កន្លែង​ដោយសារ​ទឹកជំនន់

ឧ​ត្ត​រ​មានជ័យ​-​បន្ទាយមានជ័យ​: យ៉ាងហោចណាស់​ក៏​កំណាត់​ផ្លូវ​មួយ​ខ្សែ​ ចាប់ពី​ចំណុច​ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លងកាត់​តំបន់​ប្រាសាទបន្ទាយឆ្មា ទៅ​ស្រុក​ថ្មពួក ទៅដល់​ស្វាយ​ចេក ខេត្តបន្ទាយមានជ័យ ត្រូវបាន​ដាច់​ជា​កង់ៗ និង​កន្លែង​ខ្លះ​ខូចខាត​ជា​អន្លើរៗ​ ដោយសារ​ទឹកជំនន់​បុក​ដាច់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ។ ការធ្វើដំណើរ​ទៅមក​បាន​យ៉ាង​លំបាក គឺ​ដោយសារ​ប្រជាជន​ធ្វើ​ស្ពានឈើ ​ដាក់​ឆ្លងកាត់​បណ្តោះអាសន្ន​សំរាប់​យកលុយ​ពី​អ្នកដំណើរ ។​

​    ​តាម​ព័ត៌មាន​បាន​និយាយថា ភ្លៀង​បានធ្លាក់​ជា​បន្តបន្ទាប់​ តាំងពី​យប់​ថ្ងៃទី១១ ខែតុលា រហូតដល់​ថ្ងៃទី២១ ធ្វើឲ្យតំបន់​នោះ​ទទួល​ការលិចលង់​យ៉ាងខ្លាំង ។​ ជាមួយនឹង​ការ​ទឹក​ឡើង​ដ៏​ខ្លាំង​នោះ ធ្វើ​ឲ្យ​កំណាត់​ផ្លូវដី​ក្រហម​ទាំងនោះ ត្រូវ​ទឹកជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​ពីលើ ព្រមទាំង​បុក​ដាច់ជា​កង់ៗ ហើយ​កំណាត់​ផ្លូវ​នោះ​មួយចំនួនធំ​ ត្រូវបាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។​

​    ​ព័ត៌មាន​បញ្ជាក់ថា នៅ​ស្រុក​បន្ទាយ​អម្ពិល​ទៅ​ប្រាសាទបន្ទាយឆ្មា​ផ្លូវ​នេះ​ដាច់ ៤ កន្លែង ដោយ​មួយកន្លែង​មាន​ប្រវែង​ប្រមាណ ៥​ ម៉ែត្រ ទៅដល់ ១០​ម៉ែត្រ ។​
​    ​ចាប់ពី​ប្រាសាទបន្ទាយឆ្មា​ទៅ​ស្រុក​ថ្មពួក​ ផ្លូវ​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​អ្នកដំណើរ​ឆ្លងកាត់​យ៉ាង​លំបាក​បំផុត មិនតែប៉ុណ្ណោះ​ឡាន​ខ្លះ​ជាប់ផុង​រើខ្លួន​ពុំរួច ។ ពីបន្ទាយឆ្មា​ទៅ​ស្រុក​ស្វាយចេក​មានការ​ដាច់​ចំនួន ៣​ក​ន្លែ​ង ហើយ​ផ្នែក​ខ្លះទៀត​បាន​ខូចខាត​ក្រហេងក្រហូង​លំបាក​ធ្វើដំណើរ​បំផុត ។​

​    ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ទឹកបាន​បន្ត​ឡើង​រហូត​កាត់​ផ្លូវ​តំបន់​នោះ​ ចាប់តាំងពី​ថ្ងៃទី១១ រហូតមកដល់​ថ្ងៃទី២២ ខែតុលា នេះ​បន្ថែមទៀត ។​
​    ​នៅ​កន្លែង​ផ្លូវ​ដាច់​នោះ​ប្រជាជន​បាននាំគ្នា​ធ្វើ​ស្ពានឈើ ​ដាក់​ឆ្លង​ម៉ូតូ​ឡាន​យកលុយ​យ៉ាង​សប្បាយ ។ ការធ្វើ​ស្ពាន​ឆ្លង គឺ​រថយន្ត​តូ​ច ១​ម៉ឺន​រៀល និង​រថយន្ត​ធំៗ​ល្មម​យក ២ ម៉ឺន​រៀល ។ ដោយឡែក​ម៉ូតូ​ពី ១ ​ពាន់​រៀល ទៅ ២ ​ពាន់​រៀល ៕

ខណ្ឌ​ទាំង​៨​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​អនុវត្ត​ត្រួតពិនិត្យ​ជាតិ​អា​កុ​ហល​

ភ្នំពេញ: ​ការត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​អា​កុ​ហល លើស​កំណត់​(​ស្រវឹងស្រា​)​ដល់​ថ្នាក់​ខណ្ឌ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម តែ​ធ្វើ​មិនទាន់បាន​គ្រប់​ខណ្ឌ​ទាំង​៨ នៅឡើយ​ទេ​ហើយ​នៅក្នុង​ការត្រួតពិនិត្យ​កាលពី​ព្រលប់​ថ្ងៃ​២១ តុលា លើ​រថយន្ត​ចំនួន ៧៧​គ្រឿង គេ​បាន​រកឃើញ​អ្នកមាន​ជាតិ​អា​កុ​ហល​លើស​កំណត់ មាន​ចំនួន​តិចតួច​ណាស់ ហើយ​ភាគច្រើន​នៃ​អ្នកបើកបរ​ទាំងនោះ​បាន​ឆ្លើយថា បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ស្តីពី​គ្រឿង​ស្រវឹង​រួចហើយ​។​

​    ​លោក​ហេង ចាន់​ធា​រី ប្រធាន​កា​រិ​យា​ល​យ័​នគរបាល​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​និយាយ​ឱ្យដឹង​នៅ​ថ្ងៃទី​២២ តុលា ឆ្នាំ​២០១០​នេះ​ថា ម៉ាស៊ីន​ត្រួតពិនិត្យ​ជាតិ​អា​កុ​ហល ត្រូវបាន​ប្រគល់​ឱ្យដល់​គ្រប់​ខណ្ឌ​ទាំង​៨​រួចហើយ តែ​ការត្រួតពិនិត្យ​នៅ​មិនទាន់បាន​អនុវត្ត​គ្រប់​ខណ្ឌ​នៅឡើយ​ទេ ។ យើង​កំពុងតែ​ឱ្យ​នគរបាល​ចរាចរ នៅតាម​ខណ្ឌ​ធ្វើ​ផែនការ​ត្រួតពិនិត្យ​ប្រចាំខែ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ព្រម​គ្នា​។​

​    ​លោក​ចេ​វ ហាក់ អនុប្រធាន​ក​រិ​យា​ល​យ័​នគរបាល​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែលជា​អ្នកដឹកនាំ​ការត្រួតពិនិត្យ បាន​និយាយ​ឱ្យដឹង​នៅ​ថ្ងៃទី​២២ តុលា ឆ្នាំ​២០១០​នេះដែរ​ថា ការត្រួតពិនិត្យ​ជាតិ​អា​កុ​ហល ដោយ​នគរបាល​ខណ្ឌ​ទើបតែ​បាន​អនុវត្ត​នៅ​ខណ្ឌចំការមន​មួយ​ទេ ខណ្ឌ​ផ្សេងទៀត​មិនទាន់​បានធ្វើ​ទេ តែ​គេ​បានធ្វើ​ផែនការ​រួចហើយ​អំពី​គោលដៅ និង​ពេលវេលា​ដែល​ត្រូវអនុវត្ត​នោះ​។​

​     ឧបករណ៍​ត្រួតពិនិត្យ​ជាតិ​អា​កុ​ហល​ចំនួន​២៥ ត្រូវបាន​គេ​ប្រគល់ឱ្យ​នគរបាល​ខេត្តកំពង់ស្ពឺ​៥​គ្រឿង ខេត្តកណ្តាល ៧​គ្រឿង​និង​ខណ្ឌ​ទាំង​៨ របស់​រាជធានី​ភ្នំពេញ​សម្រាប់​ខណ្ឌ​នីមួយៗ​ទទួលបាន ១​គ្រឿង​។​ឧបករណ៍​ត្រួតពិនិត្យ​ជាតិ​អា​កុ​ហល​ដែល​នគរបាល​ចរាចរ​ណ៍ទ​ទួលបាន​សម្រាប់​យក​ធ្វើការ​ត្រួតពិនិត្យ​នេះ​មាន​៣​ដំណាក់កាល​សំខាន់​ក្នុងពេល​ធ្វើការ​ត្រួតពិនិត្យ​។ ឧបករណ៍​នេះ​វា​នឹង​ប្រាប់​ពី​អ្នកមាន​ជាតិ​អា​កុ​ហល​ពេលដែល​អ្នក​ត្រួតពិនិត្យបាន​ដាក់​វា​ចំ​ពីមុខ​អ្នក​ដែល​នគរបាល​ត្រូវ​ត្រួតពិនិត្យ ដោយ​រាប់​ពី​១​ដល់​១០ បើ​អ្នក​ត្រូវ​ត្រួតពិនិត្យ​នោះ​មាន​ជាតិ​អា​កុ​ហល​ឧបករណ៍​នោះ​វា​នឹង​បង្ហាញ​ប្រាប់​ហើយ​អ្នកត្រួតពិនិត្យ​(​នគរបាល​)​ត្រូវធ្វើ​ការងារ​បន្ត ដោយ​តម្រូវឱ្យ​អ្នក​ដែល​ត្រូវ​ត្រួតពិនិត្យ​នោះ​ផ្លុំ​ឧបករណ៍​វាស់​ជាតិ​អា​កុ​ហល​(​បំពុង​ផ្លុំ​ប្រើ​តែម្តង​បោះចោល​) នៅពេល​បន្ទាប់ពី​ផ្លុំ​ហើយ គឺ​នគរបាល​ព្រី​ន​(​បោះពុម្ព​)​លទ្ធផល​ចេញពី​ម៉ាស៊ីន​ត្រួតពិនិត្យ​ដើម្បី​ទុកជា​វត្ថុតាង​និង​សរសេរ​ប​ញ្ជូ​ល​ទៅក្នុង​សំណុំរឿង​ត្រួតពិនិត្យ​។​

​    ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​កំពុង​អនុវត្ត​ត្រង់​មាត្រា​៩​ចែងថា​គ្រប់​អ្នកបើកបរ​យាន​គ្រប់​ប្រភេទ​ត្រូវបាន​ហាម​ពិសា​ជាតិ​ស្រវឹង​ដែលមាន​អត្រា​ជាតិ​អា​កុ​ហល​ចាប់ពី​០.២៥​មី​លី​ក្រាម​ក្នុង​១​លីត្រ​ខ្យល់ ឬ​ចាប់ពី​០.៥​ក្រាម​ក្នុង​១​លីត្រ​ឈាម​ឡើងទៅ​។ នៅត្រង់​មាត្រា​៧៦​ចែងថា ជន​ណា​បើកបរ​យានជំនិះ​នៅពេលដែល​ខ្លួន​ស្ថិតនៅក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​ជាតិ​អា​កុ​ហល​ចាប់ពី​០.៤០​មី​លី​ក្រាម ក្នុង​១​លីត្រ​ខ្យល់ ឬ​ចាប់ពី​០.៨​ក្រាម​ក្នុង​១​លីត្រ​ឈាម​ឡើងទៅ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ ៦​ខែ ឬ​និង ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២៥​ពាន់​រៀល​ទៅ ១​លាន​រៀល​។ នៅត្រង់​មាត្រា ៨២​ចែងថា ជន​ណា​បើកបរ​ដោយ​បង្ក​ឱ្យស្លាប់​ដល់​អ្នកដទៃ ដោយ​អ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ព​ន្ធ័​នាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ  ឬ​និង ផ្តន្ទាទោស​ពិន​យ័​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល​។ ត្រូវ​ផ្តន្ទាទោស​ដល់​កម្រិត​អតិបរិមា​ក្នុងករណី​ដែល​ការប្រព្រឹត្ត​បទល្មើស​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ដែលមាន​អត្រា​ជាតិ​អា​កុ​ហល​ចាប់ពី​០.៤០​មី​លី​ក្រាម​ក្នុង​១​លីត្រ​ខ្យល់​ឬ​ចាប់ពី​០.៨០​ក្រាម​ក្នុង​១​លីត្រ​ឈាម​ឡើងទៅ ៕

អាជីវករស្តាតអូឡាំពិតសុំនៅ ២​ឆ្នាំទៀតមុនការរុះរើចេញ

ភ្នំពេញ៖ ក្រុម​អាជីវករ​នៅ​ជុំវិញ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ បាន​ស្នើ​សុំ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឱ្យ ជួយ​ធ្វើ​អន្តរាគមន៍​ពន្យា​ពេល​ពីរឆ្នាំ ​ចំពោះ​ការរុះរើ​តូប​លក់ដូ​របស់​ពួក​គាត់ ​ដែល​នឹង​​ផុត​កំណត់​នៅ​ថ្ងៃទី ១៩​ខែ​តុលា​នេះ​។ ​រាជ​រដ្ឋា​ភិបាល​ បា​នសម្រេច​យក​ទីតាំង​នោះ​មក​ធ្វើ​ជា​ការអភិវឌ្ឍ​ផ្សេងៗ​វិញ ​ជាពិសេស​ វិស័យ​កីឡា​។ ក្រុម​អាជីវករ​បាន​និយាយ​ថា​ពួកគាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ដោយ​ដាក់​បញ្ចាំ​ផ្ទះ​ និង​ដីធ្លី​នៅ​ធនាគារ​ ដើម្បី​យក​មក​ធ្វើ​ដើម​ទុន​សម្រាប់​ការលក់ដូរ​។ សាលា​ក្រុង​​ភ្នំពេញ ​បាន​ទទួល​យក​សំណើ​របស់​អាជីវករ​ទៅ​ពិចារណា​។

អាជីករ​លក់ដូរ​ជិត​៣០០​នាក់​នៅ​ជុំវិញ​ពហុ​កីឡាដ្នាន​ជាតិ​អូឡាំពិក ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​គេហដ្ឋាន​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​ថ្ងៃច័ន្ទនេះ​ ដើម្បី​ទាមទារ​ឱ្យ​ពន្យា​ពេល​ ការធ្វើ​អាជីវកម្ម​បន្ត​រយៈ​ពេល​ពីរឆ្នាំ​បន្ថែម​ទៀត ​ចំពោះ​ឱសានវាទ​នៃ​ការ​បណ្តេញ​ពួកគាត់​ចេញ​ពី​ទីតាំង​នៅ​ថ្ងៃ​អង្គារ៍​ស្អែក​នេះ​។

សាលា​ក្រុង​ភ្នំពេញ ​បាន​ជូន​ដំណឹង​ដល់​អាជីវករ​ទាំងអស់​ដែល​កំពុង​ប្រកប​របរ​អាជីវកម្ម​ផ្នែក​ខាងកើត​ និង​ខាងជើង​នៃ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ឱ្យ​ធ្វើការ​រុះរើ​​សំណង់ ​ស្តង់​ តូប​លក់ដូរ​ និង​កន្លែង​​ធ្វើ​អាជីវកម្ម​ផ្សេងៗ ​ដោយ​ខ្លួនឯង​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​​ចាប់ពី​ថ្ងៃទី៤ ​ខែតុលានេះ​។​ ក្នុងករណី​រឹងរូស​មិនព្រម​អនុវត្ត​តាម​ការជូន​ដំណឹង​នេះ ​សាលាក្រុង​ភ្នំពេញ ​នឹង​ចាត់វិធាន​ការ​រដ្ឋបាល​រុះរើ​​ចេញ​ដោយ​មិន​ទទួល​ខុសត្រូវ​ចំពោះ​សំណង​ការខូចខាត​ ឬ ​បាត់បង់​ទ្រព្យ​សម្បត្តិ​ឡើយ។

ក្រុម​អាជីវករ​បាន​និយាយថា​ តូប​លក់ដូរ​ជាង​១០០០​ នៅ​ជុំវិញ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ត្រូវប្រឈម​នឹង​ការ​បណ្តេញ​ចេញ​នៅ​ថ្ងៃ​ទី​១៩ ​ខែតុលា​នេះ​ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​៧មករា​ បាន​បញ្ជាក់ថា​ តូប​លក់ដូរ​ប្រមាណ​ ១៧០​​បាន​រុះរើ​តាម​ការ​ជូន​ដំណឹង។

ក្រុម​អាជីវករ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ចុះ​ថ្ងៃទី១៨​ ខែតុលា​នេះ​ថា អាជីវករ​ទាំងអស់​ស្នើសុំ​ការអន្តរាគមន៍​ពីលោក​ ហ៊ុន សែន ​សូម​ពន្យា​ពេល​រុះរើ​តូប​លក់ដូរ​របស់​ពួក​គាត់ ​និង​សុំ​ធ្វើ​អាជីវកម្ម​បន្ត​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត។

ក្រុម​អាជីវករ​ បាន​រអ៊ូរទាំ​ថា​ ពួក​គាត់​បាន​ទទួល​រង​ការ​បង់ខាត​ដើមទុន​ជាច្រើន​ដែល​មិនទាន់​បាន​ស្រង់​ដើម​មកវិញ​នៅ​ឡើយ ​ពីព្រោះ​ពួកគាត់​បាន​លក់​ទំនិញ​បណ្តាក់​ឱ្យ​អតិថិជន​នៅ​តាម​បណ្តា​ខេត្ត​ និ​ងពុំ​អាច​នឹង​ទារប្រាក់​បំណុល​ពី​អតិថិជន​បាន​មក​វិញ​ទេ​ បើ​ការរុះរើ​ផ្សារ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​រយៈពេល​១៥ ថ្ងៃ​នោះ​។

អ្នកស្រី​ សុខ សម្បត្តិ ​អាជីវករ​លក់​សំលៀក​បំពាក់ ​បាន​និយាយ​ថា ​អ្នក​ស្រី​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ ដោយ​ដាក់​បញ្ចាំ​ផ្ទះ ​និង​ដីធ្លី ​ដើម្បី​យក​មកធ្វើ​ជា​ដើម​ទុន​សម្រាប់​ការលក់ដូរ​។

«បើ​អាជ្ញាធរ​ពន្យា​ការរុះរើ​ផ្សារ​ដូច​អ្វី​ដែល​នាង​ខ្ញុំ​បាន​សុំ​នោះ នាងខ្ញុំ​មាន​លទ្ធភាព​រកប្រាក់​សង​ទៅ​ធនាគារ​ ដើម្បី​បាន​ប្លង់​ផ្ទះ​យក​មកវិញ​។ អញ្ចឹង​ ពួក​ខ្ញុំ​ចាក​ចេញ​ពី​កន្លែង​ទៅ​ដោយ​មិន​ជាប់​បំណុល​គេ ហើយ​បើ​អាជ្ញាធរ​រុះរើ​ផ្សារវិញ ​នៅ​ពេល​ដែល​ខ្ញុំ​បាត់បង់​កន្លែង​លក់ដូរ ​ខ្ញុំ​បាន​បាត់បង់​អ្វីៗ​ទាំង​អស់»។

អ្នកស្រី​ហួន​ ស្រីមុំ ​អាជីវករ​លក់​សំលៀកបំពាក់​ បាន​បញ្ជាក់​ថា​ បើ​អ្នក​ស្រី​រុះរើ​តូប​លក់​ដូរ ​អ្នកស្រី​មិន អាច​រក​កន្លែង​លក់​ថ្មី​ភ្លាមៗ​​សម្រាប់​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​ ហើយ​ការបង្វិល​ប្រាក់​សម្រាប់​សង​ធនាគារ​ នឹង​ត្រូវ​អាក់ខាន ​និងនាំ​ទៅ​ការប្តឹង​រឹបអូស​យក​ផ្ទះ​សម្បែង ​និង​ដីធ្លី​ពី​ធនាគារ​។

«ខ្ញុំ​ជំពាក់​ប្រាក់​គេ​ច្រើន​ណាស់​។ ក្នុង​មួយ​ថ្ងៃៗ​ គេ​មក​ទារ​ប្រាក់​គ្រប់គ្នា​។ អញ្ចឹង​ យើងខ្ញុំ​គ្រាន់​តែ​សុំ​ពន្យា​ពេល​ពីរឆ្នាំ​។ យើងខ្ញុំ​មិន​ជំទាស់​នឹង​ការអភិវឌ្ឍ​ល្អ​ណាស់​។ ទីមួយ ​យើងខ្ញុំ​ស្វែងរក​កន្លែង​លក់ដូរ​ មិន​ទាន់​បាន ​និង​ទីពីរ ​គេ​តាម​ទារប្រាក់​។ អាជ្ញាធរ​ផ្តល់​ឱកាស​តែ​ពីរឆ្នាំ​។ ខ្ញុំ​ក៏​អស់ចិត្ត​ដែរ ​ពីព្រោះ​ខ្ញុំ លក់​ឥវ៉ាន់​ខាត​ប៉ុណ្ណា​ក៏​លក់ដែរ​ ដើម្បី​យក​ប្រាក់​សងគេ»។

លោក​គង់ ចំរើន​ ជំនួយការ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ប្រាប់​ក្រុម​អាជីវករ​ថា ​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជូន​សំណើ​សុំ​ពន្យា​ពេល​ពីរឆ្នាំ​ ទៅ​សាលា​ក្រុង​ភ្នំពេញ​ពិនិត្យ។

លោក​ ហួរ ហុកលីម ​តំណាង​សាលាក្រុង​ភ្នំពេញ បាន​មក​ទទួល​យក​សំណើ​របស់​អាជីវករ​តាមរយៈ​​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដើម្បី​ពិនិត្យ​ និង​ដោះស្រាយ​៕
ពី http://www.voanews.com

ព្រះរាជអាជ្ញាសាលាក្តី​ខ្មែរ​ក្រហម​សុំ​ឱ្យ​ដាក់​ទោស​ឌុច​៤៥ឆ្នាំ

ភ្នំពេញ៖ សហ​ព្រះរាជអាជ្ញា​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​ធ្វើការ​ទាមទារ​ឲ្យ​​ផ្ដន្ទាទោស​ ឌុច ឲ្យ​ជាប់​ពន្ធនាគារ​ ៤៥​ឆ្នាំ។ អតីត​ជនរងគ្រោះ​ នៅក្នុង​គុក​ទួលស្លែង​បាន​ស្វាគមន៍​ចំពោះ​សំណើ​នេះ​។

សហ​ព្រះរាជអា​ជ្ញា​ លោកស្រី​ ជា លាង​ និង ​លោក​ អិនឌ្រូ ខេលី​ កាលពី​ថ្ងៃអង្គារ៍ ​បានប្ដឹង​សារទុក្ខ​ទៅកាន់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ ឌុច​ ឲ្យ​ជាប់​ពន្ធនាគារ​កម្រិត​នោះ​ដោយ​ពុំមាន​ការបន្ធូរ​បន្ថយ​ទោស។ ការទាមទារ​ឲ្យ​ដាក់​ទោសនេះ​ មាន​ន័យ​ស្មើនឹង​ការដាក់​ទោស​ ឌុច​ ឲ្យ​ជាប់​ពន្ធនាគារ​ អស់​មួយ​ជីវិត​ ខណៈ​ដែល​ ឌុច​ មាន​អាយុ ​៦៨ ឆ្នាំ ​ទៅហើយ​នា​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី ២៦​ ខែកក្កដា​ អង្គជំនុំ​ជម្រះ​សាលា​ដំបូង ​បាន​ផ្ដន្ទាទោស​ អតីត​ប្រធាន​មន្ទីរ​​ស ២១​ ឬ ​គុកទួល​ស្លែង​ឲ្យ​ជាប់​ពន្ធនាគារ​​​ចំនួន ​៣៥ ឆ្នាំ ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​នៃ​អំពើ​ធ្វើទារុណកម្ម​ និង​មនុស្ស​ឃាត​។ ក៏ប៉ុន្ដែ​ទោសនេះ​ ត្រូវ​កាត់កង​អស់​នៅ​សល់តែ​ ១៩ ឆ្នាំ​តែប៉ុណ្ណោះ​។

នៅក្នុង​បណ្ដឹង​សារទុក្ខ​ដែល​ផ្សាយ​ជា​សាធារណៈ​តាម​គេហទំព័រ​របស់​សាលាក្ដី​ពិសេសនេះ​ សហ​ព្រះ​រាជ​អាជ្ញា​រកឃើញ​ថាអង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​កាត់ទោស​ កាំង ហ្កេកអ៊ាវ ​ហៅ​ឌុច​ ថា​​បាន​ប្រព្រឹត្ត​នូវ​កំហុស​ផ្លូវច្បាប់​ចំនួន​បី។ ម្យ៉ាងវិញ​ទៀត ​សាលាដំបូង ​ខកខាន​ក្នុងការ​ផ្ដន្ទាទោស​ ឌុច ​ទៅ​តាម​បទ​ល្មើស​ដាច់​ដោយឡែកៗ​ពីគ្នា​ ដូចជា​បទល្មើស​ប្រឆាំង​មនុស្ស​ជាតិ ​អំពើ​ឃាតកម្ម ​បទល្មើស​នៃ​ការបង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ ​ការចាប់​ដាក់គុក ​ការធ្វើ​ទារុណកម្ម ​ការរំលោភ​ផ្លូវភេទ ​និង​សកម្មភាព​អមនុស្សធម៌​ដទៃ​ទៀត។

ជាង​នេះ​ទៅទៀត​ សហ​ព្រះរាជអាជ្ញា​ទាំងពីរ​ យល់ឃើញថា​ ការផ្ដន្ទាទោស​ ឌុច ​នេះ មិន​សមល្មម​ទៅ​នឹង​ភាព​ឃោរឃៅ​របស់​ ឌុច ​នៅក្នុង​តួនាទី​របស់​គាត់​ជា​អ្នកដឹកនាំ​ និង​ចំពោះ​ចេតនា​របស់​គាត់​ក្នុង​ការ​ចូលរួម​ប្រព្រឹត្ត​បទឧក្រិដ្ឋ។

លោក​​សហ​ព្រះរាជអាជ្ញា ​អាន់ឌ្រូ ខេលី ​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​កាលពី​ល្ងាចថ្ងៃ​អង្គារ៍​ថា ​សហ​ព្រះរាជអាជ្ញា​ចង់​ឲ្យ​តុលាការ​ដាក់​កំហិត​ទោស​ទៅលើ ​ឌ

ការឈើចាប់បន្តកើតមាននៅជុំការងាររបស់អារ៉ាប់រួម

សកម្មជន​​សិទ្ធិ​មនុស្ស​​និយាយ​ថា ស្ថានភាព​ពលករ​​នៅ​បរទេស ដែល​ធ្វើ​ការ​នៅ​ក្នុង​​ប្រទេស​សហភាព​អារ៉ាប់​រួម (United Arab Emirates) កាន់​តែ​មាន​សភាព​អាក្រក់ឡើងៗ​ ចាប់​តាំង​ពី​​ការ​ចាប់​ផ្តើម​​​​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​​​សកល​លោក។

កាលពី​​ថ្ងៃ​ទី​៨ ខែ​តុលា មាន​ការ​ប្រកួត​ចម្រៀង​​ប្រចាំ​ឆ្នាំ​សម្រាប់​ក្រុម​កម្មករ​ ដែល​រស់​នៅ​ក្នុង​​ជំរំ​​​ការងារ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ឌូបៃ ​ដែល​ជា​អាណាចក្រ​មួយ​ក្នុង​ចំណោម​​អាណា​ចក្រ​ ​​(sheikhdoms) ចំនួន​៧​ ដែល​បង្កើត​បាន​ជា​​សហភាព​អារ៉ាប់​​រួម។

ការ​ប្រកួត​នេះ​​ ត្រូវ​បាន​ធ្វើ​ឡើង​​ មិន​ដល់​មួយ​ខែ​ផង បន្ទាប់​ពី​មេ​ដឹក​នាំ​នៅ​ទី​ក្រុង​ឌូបៃ គឺ​ព្រះ​អង្គ​ម្ចាស់ Sheikhm Mohammed Bin Rashid Al Maktoum ​បាន​ប្រាប់​​ទី​ភ្នាក់​​ងារ​​សារ​ព័ត៌មាន​ប៊្លូម​ប៊ើក​(Bloomberg News) ​ថា ​អាណាចក្រ​​របស់​ព្រះអង្គ​​​បាន ​«ត្រឡប់​​​មក​វិញ​ហើយ» ​បន្ទាប់​ពីបានផាត់​ចោល​បញ្ហា​ហិរញ្ញ​វត្ថុ​នានា​ ដោយ​បាន​ថ្លែង​ថា ​ការ​រស់​​នៅ​​ដែល​គ្មាន​ការប្រកួត​ប្រជែង​​សោះ​ គឺ«គួរ​ឲ្យ​​ធុញ​​ទ្រាន់​ណាស់»។

ក្រុម​ពលករ​​មក​ពី​បរទេស​ជា​ច្រើន នៅ​ក្នុង​សហភាព​អារ៉ាប់​រួម ទំនង​ជា​មិន​យល់​ស្រប​ឡើយ។

ពលករ​ភាគ​ច្រើន​​ រស់​​ក្នុង​​ស្ថានភាព ដែល​ត្រូវ​បាន​​ពិពណ៌នា​ឲ្យ​ចំ​ទៅ​ គឺ​ជួប​​បញ្ហា​លំបាក​ ដោយ​​ធ្វើ​​ការងារ​ដ៏​យ៉ាប់​យ៉ឺន​ ដើម្បី​ទទួល​ប្រាក់​បៀវត្សរ៍​​តិចតួច​ សម្រាក​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​យ៉ាង​​តូច​ចង្អៀត ហើយ​ផ្ញើ​​ប្រាក់​ដែល​រក​បាន​ស្ទើរ​តែ​ទាំង​អស់​​ទៅ​បរទេស ដើម្បី​ទំនុក​បម្រុង​​ក្រុម​​គ្រួសារ​​របស់​ពួក​គេ។

លោក​ Mohsin Khan អ្នក​ឈ្នះ​​​រង្វាន់​រួម​​គ្នា​នៃ«តារា​ឌូបៃ ឬ ​Dubai Idol»​ប្រចាំ​ឆ្នាំ​នេះ​ ស្ថិត​ក្នុង​ចំណោម​​អ្នក​មិន​យល់​ស្រប​ដែរ។ ​បន្ទាប់​ពី​​ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់ ​និង​ទូរទស្សន៍​ថ្មី​​មួយ​​គ្រឿង​ លោក​បាន​​ថ្លែង​​ថា​ លោក​មិន​បង្អែ​បង្អង់​យូរ​ទេ ​ក្នុង​ការ​ប្រាប់​ក្រុម​គ្រួសារ​​របស់​​លោក​​នៅ​ប្រទេស​ឥណ្ឌា​ អំពី​អ្វី​​ដែល​លោក​នឹង​ផ្ញើ​ទៅ​ឲ្យ​ពួក​គេ។

«ឥឡូវ​នេះ ខ្ញុំ​​នឹង​ប្រាប់​ពួក​គេ​ថា ខ្ញុំ​​បាន​ឈ្នះ​ការ​ប្រកួត។ ដូច្នេះ ខ្ញុំ​នឹង​​​​​​បញ្ជូនទូរទស្សន៍​មួយ​គ្រឿង​​​​ទៅ​​ទៀត»។

ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​​បាន​​និយាយ​​ថា ការ​ហៅ​ទូរស័ព្ទ​ទៅ​ផ្ទះ​ដ៏​សប្បាយ​រីក​រាយ​ មិន​សូវ​​​​មាន​ញឹក​​ញាប់​​ទេ​ ចាប់​តាំង​ពី​បញ្ហា​បំណុល​​នៅ​ទី​ក្រុង​​ឌូ​បៃ ​​បាន​ចាប់​ផ្តើមកាល​ពី​ជិត​​មួយ​ឆ្នាំ​កន្លង​ទៅនេះ​។​ កម្មករ​រាប់​ម៉ឺន​​នាក់​ បាន​​បាត់​​បង់​​ការ​​ងារ​ ហើយ​​កម្មករ​​ភាគ​​ច្រើន​ ត្រូវ​​ជាប់​គាំង​​នៅ​​តាម​​ជំរំ បន្ទាប់​​ពី​​ភាព​​មិន​​​ច្បាស់​​លាស់​​​ខាង​​សេដ្ឋកិច្ច​​​ បាន​​​នាំ​​ឲ្យ​និយោជក​​របស់​ពួក​គេ​ គេច​​​​ចេញ​ពី​ប្រទេស​នេះ​។

ប្រព័ន្ធ​ជួយ​​ធានា​ឧបត្ថម្ភ​ ដែល​ត្រូវ​​​បាន​ស្គាល់​ឈ្មោះ​ថា​កាហ្វាឡា (Kafala) មានអនុវត្ត​​នៅ​ក្នុង​សហភាព​អារ៉ាប់​រួម ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​​​ដល់​​ក្រុមហ៊ុន​ទាំង​ឡាយ ឲ្យ​ធ្វើ​សកម្មភាព​ខុស​ច្បាប់ ដូចជា​​​ការ​​ដក​ហូត​​លិខិត​ឆ្លង​ដែន​របស់​កម្មករ និង​មិន​ផ្តល់​ប្រាក់​បៀវត្សរ៍​​ជាដើម។

ផែនការ​នេះ​​ បាន​ទទួល​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ដោយ​រាប់​​បញ្ចូល​ទាំង លោក​ Samer Muscati អ្នក​ស្រាវ​ជ្រាវ​នៅ​ទី​ក្រុង​ឌូបៃ ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ឬ​ហៅ​ថា​ Human Rights Watch។ ​លោក​​មាន​ប្រសាសន៍​ថា​បញ្ហា​នោះ​​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ថែម​ទៀត នៅ ពេល​ដែល​ ពលករ​ជា​ច្រើន​​បាន​​ទៅ​​ខ្ចី​ប្រាក់​​​ដែល​មាន​​ការ​ប្រាក់​ខ្ពស់ ​ដើម្បី​បង់​ថ្លៃ​​​ចូល​​ធ្វើ​ការងារ​​​​ដោយ​ខុស​ច្បាប់ ​ហើយ​មក​កាន់​សហភាព​អារ៉ាប់​រួម ដោយ​​មាន​ជំពាក់​បំណុល​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

«ដោយ​សារ​​ការ​បញ្ឈប់​ពី​ការងារ​ និង​ការ​ពិត​ដែល​ថា ពលករ​មួយ​ចំនួន​ត្រូវ​បាន​​ជាប់​គាំង យើង​​ឃើញ​​កំណើននៃ​ការ​ធ្វើ​​អត្តឃាត​ ដែល​ពលករ​មួយ​ចំនួន​មាន​អារម្មណ៍​ថា ច្រក​ចេញ​​តែ​មួយ​គត់ ​គឺ​សម្លាប់​ខ្លួន ដោយ​សង្ឃឹម​ថា មនុស្ស​ដែល​ឲ្យ​ពួក​គេ​ខ្ចី​​ប្រាក់​ នឹង​​​មិន​​​តាម​​រក​គ្រួសារ ឬ​​​​រឹបអូស​​ផ្ទះ​សម្បែង​របស់​ពួក​គេ​ នៅ​​ឯ​ប្រទេស​ឥណ្ឌា ឬក៏​​កន្លែង​ផ្សេង​ទៀតនៅ​អាស៊ី​ខាង​ត្បូង​ទេ។ ជា​អកុសល ការ​ធ្វើ​បែប​នោះ​​​មិន​​មែន​ជា​ដំណោះ​ស្រាយ​ទេ​។ អ្នក​ឲ្យ​ខ្ចី​ប្រាក់ ​​នៅ​តែ​តាម​រក​ក្រុម​គ្រួសារ​របស់​ពួក​គេ បន្ទាប់​​ពី​ការ​​ស្លាប់​​របស់​ពលករ​អន្តោ​ប្រវេសន៍ទាំង​​នោះ»។

លោក​មូស្កាទី បាន​បន្ទោស​​អា​ជ្ញាធរ​សហភាព​អារ៉ាប់​រួម​ ពី​បទ​មិន​​បាន​ធ្វើ​កិច្ចការ​គ្រប់​គ្រាន់​ល្មម​ ដើម្បី​ធ្វើ​ឲ្យ​សភាព​ការ​ណ៍​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​នោះ។

«ជា​អកុសល ​រដ្ឋាភិបាល​​នៅ​ទី​នេះ ហាក់ដូចជា​មិន​បាន​តាំង​ចិត្ត​​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​សារវ័ន្ត​​នូវ​របៀប​​​ដែល​ពលករ​អន្តោប្រវេសន៍​​ត្រូវ​បាន​បញ្ជូន​មក និង​​របៀប​ដែលគេ​ប្រព្រឹត្ត​មកលើ​​ពលករ​អន្តោប្រវេសន៍​​ ដូច្នេះ​​ខ្ញុំ​គិត​ថា វា​ជា​បញ្ហា​មួយ ដែលនឹង​​មាន​នៅ​ទី​នេះមួយ​​រយៈ ជា​ពិសេស​ ​​​បើ​ពិនិត្យ​ទៅ​លើ​ការ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច។ វា​នឹង​ធ្វើ​ឲ្យ​​ការរៀបចំ​សេដ្ឋ​កិច្ច​ឡើង​វិញ​​​មាន​ភាព​​លំបាក​បន្តិច​ដែរ»។

តែ​ទោះ​ជា​យ៉ាង​ណា អ្នក​ផ្សេង​ទៀត​​និយាយ​ថា ម្ចាស់​ក្រុមហ៊ុន​​ទទួល​ខុស​ត្រូវ​ចំពោះ​ស្ថានភាព​​របស់និយោជិត។

លោក​ស្រី​ Saher Shaikh ស្ថាបនិក​​នៃ​អង្គការ Adopt-a-Camp បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​​របស់​​សហភាព​អារ៉ាប់​រួម​ កំពុង​ចាត់​វិធានការណ៍​ជា​ប្រចាំ ដើម្បី​ការពារ​​អ្នក​ធ្វើ​ការ​​ងារ​នៅ​បរទេស។

«ខ្ញុំ​ពិត​​ជា​គិត​ថា រដ្ឋាភិបាល​ទី​ក្រុ​​ង​ឌូ​បៃ​​ ​កំពុង​អនុវត្ត​ច្បាប់​​យ៉ាង​តឹង​រ៉ឹង និង​​មាន​ភាព​តឹង​តែង​​ខ្លាំង​ជាង​មុន ​​ទៅ​លើ​​ក្រុម​ម្ចាស់​ជំរំការ​ងារ។ គណៈកម្មការ​​អធិការ​កិច្ច ពិត​ជា​​​ស្វែង​យល់​​អំពី​ជំរំ ដែល​កំពុង​ប្រព្រឹត្ត​មិន​ល្អ ហើយ​គណៈកម្មការ​នេះ​​បាន​ទៅ​ដល់​​ទី​នោះ ព្រម​ទាំង​​ផាក​ពិន័យ​​ពួក​គេ ​ដូច្នេះ​​ នោះ​ជា​ជំហាន​​វិជ្ជមានខ្លាំង​ ពី​ខាង​ភាគី​រដ្ឋាភិបាល ដែល​ពួកគេ​កំពុង​ព្យាយាម​​​ធ្វើ​ឲ្យ​រឿង​រ៉ាវ​​ទាំង​នេះ​ជឿន​លឿន​ទៅ​មុខ»។

លោក​ស្រី​Shaikh បាន​ធ្វើ​ទស្សនកិច្ច​ជា​ប្រចាំ​​ទៅ​កាន់​ជំរំ​ការ​ងារ​ ក្នុង​អំឡុង​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ទិស​ដៅ​របស់​លោក​ស្រី​ គឺ​ត្រូវ​បង្កើត​​ឲ្យ​មាន​ស្ថានភាព​​រស់​នៅ​​ដ៏​អនុគ្រោះ សម្រាប់​ក្រុម​​កម្មករ​ តាម​រយៈ​ការ​រៀប​ចំ​សិក្ខា​សាលា​តូចៗ និង​ចែក​កញ្ចប់​ថែ​រក្សា​សុខ​ភាព​ ដោយ​មាន​របស់​របរ​ជា​ច្រើន​ ដូច​ជា​សាប៊ូ​កំចាត់​ចៃ និង​ថ្នាំ​ព្យាបាល​ស្បែក​កន្ទួល​​ដោយ​សារ​​កំដៅ​​ជាដើម។

ប៉ុន្តែ លោក​ស្រី​បាន​ថ្លែង​ថា ការ​ងារ​របស់​លោក​ស្រី​​ កាន់​តែ​​​លំបាក​ខ្លាំងឡើង ចាប់​តាំង​ពី​​បញ្ហា​បំណុល​​របស់​ទី​ក្រុង​ឌូបៃ ​​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង។

«ខ្ញុំ​ធ្លាប់​ស្រឡាញ់​ការ​ងារ​របស់​ខ្ញុំ។ ខ្ញុំ​នៅ​តែ​ស្រឡាញ់ ប៉ុន្តែ​ការ​ងារ​នេះ​ធ្លាប់​មាន​ភាព​រីក​រាយ។ ការ​ងារ​នេះ​​ធ្លាប់​ជា​​ការ​បង្រៀន​ភាសា​អង់​គ្លេស​ដល់​​ពលករ សិក្ខាសាលា​ស្តីពី​អនាម័យ​ ទិវាស្តី​ពី​កញ្ចប់​ថែ​រក្សា​សុខ​ភាព និង​មើល​ឃើញ​សកម្មភាព​ដ៏​អស្ចារ្យ និង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ និង​​ស្នាម​ញញឹម​​របស់​បុរស​ទាំង​នោះ។ ហើយ​ឥឡូវ​នេះ ការងារ​របស់​ខ្ញុំ ដែល​លើស​ពី​អ្វីៗ​ទាំង​​អស់​ គឺ​គួរ​ឲ្យ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​​តែ​ថា ជា​ជាង​ការ​​​បង្ហាត់​បង្រៀន​​ពួក​គេ ​ការ​ធ្វើ​ឲ្យ​ពួក​គេ​យល់​​ច្បាស់ ពង្រីក​ចំណេះ​ដឹង​របស់​ពួក​គេ​នៅ​ទី​នេះ និង​ព្យាយាម​​ផ្តល់​បទ​ពិសោធន៍​ល្អ​ដល់​ពួក​គេ​ នៅ​ទី​ក្រុង​ឌូបៃ ការ​ងារ​របស់​ខ្ញុំ​បែរ​ជា​ក្លាយ​ទៅ​​ដូច​ជា​​មនុស្ស​​ម្នាក់​ ដែល​កំពុង​អត់​ឃ្លាន។ អាទិភាព​​ចម្បង​​សម្រាប់​​​ខ្ញុំ​ ​គឺ​ត្រូវ​ផ្តល់​អាហារ​ដល់​ពួក​គេ ផ្តល់​ទឹក​ដល់​ពួក​គេ ​ហើយ​ការ​ដែល​ឃើញ​បុរស​ទាំង​នោះ​ស្ថិត​​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ គឺ​ជា​រឿង​ខក​ចិត្ត​យ៉ាង​ខ្លាំង»។

ដោយ​និយាយ​ចេញ​ពី​បទ​ពិសោធន៍​របស់​លោក​ស្រី​ផ្ទាល់ លោក​ស្រី​​ Shaikh ​បាន​ថ្លែង​ថា ​មាន​តែ​ជំរំ​ការងារ​ចំនួន​២០​ភាគ​រយ​តែ​ប៉ុណ្ណោះ ដែល​មាន​ស្ថាន​ភាព«ល្អ​​ប្រសើរ»។

ការ​ស្ទាប​ស្ទង់​មតិ​ឯករាជ្យ​​មួយ ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន បាន​បង្ហាញ​ថា ​កម្មករ​សំណង់​បរទេស​ភាគ​ច្រើន ​នៅ​សហភាព​អារ៉ាប់​រួម បាន​គិត​ថា ស្ថានភាព​បច្ចុប្បន្ន​​ របស់​ពួក​គេ​​មាន​ភាព​ប្រសើរ​ជាង​​ស្ថាន​ភាព​ នៅ​ក្នុង​ប្រទេស​កំណើត​របស់​​ពួក​គេ៕
ពី http://www.voanews.com