ouchheng
វេស្សន្ដរជាតកព្រះបរមសាស្ត្រាចារ្យ​កាល​គង់នៅ​ក្នុង​វត្តនិគ្រោធារាមនគរកបិលពស្តុទ្រង់​ប្រារព្ធ​នូវ​ភ្លៀងបោក្ខរព័ស៌ទ្រង់​សម្ដែង​ព្រះធម៌ទេសនា​នេះ​ថាផុស្សតីវរវណ្ណាកេដូច្នេះ​ជាដើម​។សេចក្ដីពិត​ថា​៖ កាលដែល​ព្រះបរមសាស្ត្រាចារ្យ ទើប​បាន​ត្រាស់ ទ្រង់​គង់​ក្នុង​នគររាជគ្រឹះអស់​ហេមពាន្ត​រដូវ ទ្រង់​មាន​ព្រះភិក្ខុសង្ឃ​អង្គ​អរហន្ត​ចំនួន ២០ ពាន់​ជា​បរិវារទ្រង់​យាត្រា​និវត្ត​មកកាន់​នគរកបិលពស្តុ​វិញមាន​ព្រះឧទាយី​ដែល​ព្រះបាទស្រីសុទ្ធោទន៍ឲ្យ​ទៅ​និមន្ត​នោះ​ជា​មគ្គុទ្ទេសក៍​។គ្រានោះ​ពួក​ស្ដេច​សក្យរាជ​ព្រមព្រៀងគ្នា​កំណត់យក​សួនច្បារ​ជា​រមណីយដ្ឋានរបស់​ដែន​សក្កៈឈ្មោះ​និគ្រោធារាម​ថ្វាយ​ជា​អារាម​ផ្ដាច់​មក​ចំពោះ​ព្រះពុទ្ធ​ជា​ម្ចាស់​។ព្រះរាជា​ទាំងឡាយ​នោះ​កាល​យាង​ទៅ​ធ្វើ​បដិសណ្ឋារៈ​ចំពោះ​ព្រះបរមគ្រូទ្រង់​តែងតែ​រុញ​ពួក​យុវក្សត្រ​ដែល​ក្មេងៗ​ជាង​ព្រះពុទ្ធ​ឲ្យ​ចូលទៅ​គង់​ ខាងមុខៗឯ​ពួក​ព្រឹទ្ធរាជ ក្រាញ​នៅ​តែ​ខាងក្រោយៗដោយ​កិរិយា​ពុំ​ព្រម​ថ្វាយបង្គំ​ព្រះបរមសាស្ដា​។ ព្រះភគវន្តាចារ្យទ្រង់​ជ្រាប​អធ្យាស្រ័យ​នៃ​ពួក​ព្រះញាតិ​ទាំងនោះទើប​ទ្រង់​ចូលកាន់​ចតុត្ថជ្ឈាន​ហោះ​ទៅកាន់​អាកាសវេហាស៍ទ្រង់​សម្ដែង​បាដិហារ្យ​ជា​គ្រឿង​អស្ចារ្យ​ប្លែកៗ​។ព្រះបាទសុទ្ធោទន​មហារាជ​ជា​ពុទ្ធបិតា ទ្រង់​ទស្សនា​នូវ​ការ​សេចក្ដី​អស្ចារ្យទ្រង់​ផ្គង​ព្រះអញ្ជលី​លើ​ព្រះសិរសី​។ កាល​ព្រះចក្រី​ថ្វាយបង្គំ​ហើយឥត​មាន​ស្ដេច​ណាមួយ​ឡើយ​ដែល​មិន​ថ្វាយបង្គំ​សោះ​។ កាល​ស្ដេច​ទាំងនោះ​ថ្វាយបង្គំ​ហើយព្រះពុទ្ធជាម្ចាស់​ទ្រង់​ចុះ​អំពី​អាកាស​មក​គង់​លើ​ព្រះបវរពុទ្ធអាសន៍កណ្ដាល​ញាតិ​សមាគម​។លំដាប់នោះ​មហាមេឃ​ក៏​បង្អុរ​មក​នូវ​ភ្លៀងបោក្ខរព័ស៌​ដ៏​អស្ចារ្យគឺ​ថា​ជន​ណា​ចង់​ទទឹក​ទើប​ទទឹក ជន​ណា​ពុំ​ចង់​ទទឹក​ក៏​ឥត​ទទឹក​ទឹក​ឡើយ​។ប្រជាជន​ទាំងអស់​បាន​ឃើញ​ភ្លៀង​នោះ​ប្រឹង​តែ​ស្ងើច​ប្រឹង​តែ​សរសើរ​ថា​៖ ឱ!អស្ចារ្យ​ណាស់​តើហ្ន៎! ឱ!​ចម្លែក​ប្លែក​ត្រកាល​ណាស់​តើហ្ន៎!ឱ!​អានុភាព​នៃ​ព្រះពុទ្ធ​អើយ ធំ​អ្វី​មាល្បាយ​ម៉េ្លះហ្ន៎​។ព្រះបរមសាស្ដា​ទ្រង់​មាន​ព្រះពុទ្ធដីកា​ថា​៖ មិនមែន​តែ​ឥឡូវ​នេះ​ទេពី​បុព្វេ​គឺ​កាល​តថាគត​ជា​ពោធិសត្វ​ក៏​មហាមេឃ​បង្អុរ​ភ្លៀងបោក្ខរព័ស៌​មាន​សភាព​យ៉ាង​នេះ​ក្នុង​ញាតិ​សមាគម​ដែរ​។សេចក្ដីពិត ​ថា​៖ កាលដែល​ព្រះបរមសាស្ត្រាចារ្យទើប​បាន​ត្រាស់ ទ្រង់​គង់​ក្នុង​នគររាជគ្រឹះ អស់​ហេមពាន្ត​រដូវទ្រង់​មាន​ព្រះភិក្ខុសង្ឃ​អង្គ​អរហន្ត​ចំនួន ២០ ពាន់​ជា​បរិវារទ្រង់​យាត្រា​និវត្ត​មកកាន់​នគរកបិលពស្តុ​វិញមាន​ព្រះឧទាយី​ដែល​ព្រះបាទស្រីសុទ្ធោទន៍ ឲ្យ​ទៅ​និមន្ត​នោះ​ជា​មគ្គុទ្ទេសក៍​។គ្រានោះ​ពួក​ស្ដេច​សក្យរាជ​ព្រមព្រៀងគ្នា​កំណត់យក​សួនច្បារ​ជា​រមណីយដ្ឋានរបស់​ដែន​សក្កៈឈ្មោះ​និគ្រោធារាម​ថ្វាយ​ជា​អារាម​ផ្ដាច់​មក​ចំពោះ​ព្រះពុទ្ធ​ជា​ម្ចាស់​។ព្រះរាជា​ទាំងឡាយ​នោះ​កាល​យាង​ទៅ​ធ្វើ​បដិសណ្ឋារៈ​ចំពោះ​ព្រះបរមគ្រូទ្រង់​
តែងតែ​រុញ​ពួក​យុវក្សត្រ​ដែល​ក្មេងៗ​ជាង​ព្រះពុទ្ធ​ឲ្យ​ចូលទៅ​គង់​ ខាងមុខៗឯ​ពួក​ព្រឹទ្ធរាជ ក្រាញ​នៅ​តែ​ខាងក្រោយៗដោយ​កិរិយា​ពុំ​ព្រម​ថ្វាយបង្គំ​ព្រះបរមសាស្ដា​។ ព្រះភគវន្តាចារ្យទ្រង់​ជ្រាប​អធ្យាស្រ័យ​នៃ​ពួក​ព្រះញាតិ​ទាំងនោះទើប​ទ្រង់​ចូលកាន់​ចតុត្ថជ្ឈាន​ហោះ​ទៅកាន់​អាកាសវេហាស៍ទ្រង់​សម្ដែង​បាដិហារ្យ​ជា​គ្រឿង​អស្ចារ្យ​ប្លែកៗ​។ព្រះបាទសុទ្ធោទន​មហារាជ​ជា​ពុទ្ធបិតា ទ្រង់​ទស្សនា​នូវ​ការ​សេចក្ដី​អស្ចារ្យទ្រង់​ផ្គង​ព្រះអញ្ជលី​លើ​ព្រះសិរសី​។ កាល​ព្រះចក្រី​ថ្វាយបង្គំ​ហើយឥត​មាន​ស្ដេច​ណាមួយ​ឡើយ​ដែល​មិន​ថ្វាយបង្គំ​សោះ​។ កាល​ស្ដេច​ទាំងនោះ​ថ្វាយបង្គំ​ហើយព្រះពុទ្ធជាម្ចាស់​ទ្រង់​ចុះ​អំពី​អាកាស​មក​គង់​លើ​ព្រះបវរពុទ្ធអាសន៍កណ្ដាល​ញាតិ​សមាគម​។លំដាប់នោះ​មហាមេឃ​ក៏​បង្អុរ​មក​នូវ​ភ្លៀងបោក្ខរព័ស៌​ដ៏​អស្ចារ្យគឺ​ថា​ជន​ណា​ចង់​ទទឹក​ទើប​ទទឹក ជន​ណា​ពុំ​ចង់​ទទឹក​ក៏​ឥត​ទទឹក​ទឹក​ឡើយ​។ប្រជាជន​ទាំងអស់​បាន​ឃើញ​ភ្លៀង​នោះ​ប្រឹង​តែ​ស្ងើច​ប្រឹង​តែ​សរសើរ​ថា​៖ ឱ!អស្ចារ្យ​ណាស់​តើហ្ន៎! ឱ!​ចម្លែក​ប្លែក​ត្រកាល​ណាស់​តើហ្ន៎! ឱ!​

កណ្ឌទសពរ

កាល​ភិក្ខុ​ទាំងឡាយ​អារាធនា​សុំ​ទ្រង់​សម្ដែងក៏​ព្រះអង្គ​ទ្រង់​ថ្លែង​នូវ​បុព្វេ​ប្រវត្តិ​ថា​៖អតីតេភិក្ខវេម្នាល​ភិក្ខុ​ទាំងឡាយ កាលកន្លងទៅហើយព្រះរាជា​ព្រះនាម​សិរីមហារាជ​សោយរាជ្យ​ក្នុង​នគរ​ជេតុត្តរ​សិរីរដ្ឋទ្រង់​មាន​ព្រះរាជបុត្រ​ព្រះនាម​សញ្ជ័យ​។ ទ្រង់​នាំ​ព្រះរាជកញ្ញា​ព្រះនាម​ផុស្សតីជា​ព្រះរាជបុត្រី​នៃ​ព្រះបាទមទ្ទរាជ អំពី​ដែន​មទ្ទរដ្ឋមកហើយ​ទ្រង់​ផ្ទេរ​រាជសម្បត្តិ រៀបអភិសេក​ព្រះសញ្ជ័យរាជកុមារនិង​ព្រះនាងផុស្សតី​ជា​អគ្គមហេសី​ក្នុង​ព្រះសិរីរាជសម្បត្តិជា​ព្រះមហាក្សត្រ​ត​ពី​ព្រះអង្គ​មក​។



បុព្វយោគ​នៃ​នាងផុស្សតី​នោះ​ដូច្នោះ​គឺ​៖ ក្នុង​កាល​ជាទីបំផុត​នៃ​កប្ប​៩១ (រាប់​ច្រាស​ទៅ​ក្រោយ) ព្រះនាងផុស្សតី​នេះ​ជា​ព្រះរាជបុត្រី​នៃ​ព្រះបាទពន្ធុមរាជនគរពន្ធុមតី បាន​ថ្វាយ​លម្អិត​ខ្លឹមចន្ទន៍​ចំពោះ​ព្រះពុទ្ធវិបស្សីលុះ​នាង​អន្ទោល​ទៅ​ក្នុង​ទេវលោក និង​មនុស្សលោករមែង​មាន​ក្លិន​ខ្លឹមចន្ទន៍​ផ្សាយ​ចេញ​អំពី​អង្គកាយ​ជា​ប្រក្រតីរហូតដល់​ជាតិ​ដែល​នាង​ជា​ព្រះអគ្គមហេសី​នៃ​ព្រះឥន្ទ្រាធិរាជ​ក្នុង​ភទ្ទកប្ប ​នេះក៏​នៅតែ​មាន​ក្លិន​ខ្លឹមចន្ទន៍​ផ្សាយ​ចេញ​អំពី​ព្រះកាយ​ដូច្នោះ​ដែរទើប​នាង​បាន​ព្រះនាម​ថា ផុស្សតី​។ កាលដែល​ព្រះនាង​ដល់​កំណត់​ជន្មាយុព្រះឥន្ទ្រ​ទ្រង់​ជ្រាប​ថា​ព្រះនាង​នឹង​ច្យុតក៏​ទ្រង់​នាំ​ព្រះនាង​ទៅកាន់​នន្ទវ័នឧទ្យាន ផ្ដេក​ព្រះនាង​លើ​អលង្កត​សិរីសយនាហើយ​ទ្រង់​ត្រាស់​ព្រះរាជឱង្ការ​ថា​៖បុព្វយោគ​នៃ​នាងផុស្សតី​នោះ​ដូច្នោះ​គឺ​៖ក្នុង​កាល​ជាទីបំផុត​នៃ​កប្ប​៩១ (រាប់​ច្រាស​ទៅ​ក្រោយ)

ផុស្សតីវរវណ្ណាកេវរស្សុទសនាវរេបឋព្យាច.រុបុព្វន្តីយំតុយ្ហំមនសោបិយំម្នាល​នាងផុស្សតី​មាន​រស្មី​នៃ​សម្បុរ​ដ៏​ប្រសើរមាន​អវយវៈ​ដ៏​ល្អ​លើស​គេ​លើ​ផែនដី ចូរ​នាង​ទទួល​ពរ ១០ ប្រការដែល​ជា​ពរ​ពេញចិត្ត​របស់​នាង (នាង​ចង់​សម្រេច​យ៉ាងណា ចូរ​ប្រាថ្នា​យ៉ាង​នោះ​ចុះខ្ញុំ​នឹង​ប្រសិទ្ធី​ឲ្យ) ។ផុស្សតី វរវណ្ណាកេ វរស្សុ ទសនា វរេ បឋព្យា ច.រុបុព្វន្តី យំ តុយ្ហំមនសោ បិយំ ម្នាល​នាងផុស្សតី​មាន​រស្មី​នៃ​សម្បុរ​ដ៏​ប្រសើរមាន​អវយវៈ​ដ៏​ល្អ​លើស​គេ​លើ​ផែនដី ចូរ​នាង​ទទួល​ពរ ១០ ប្រការដែល​ជា​ពរ​ពេញចិត្ត​របស់​នាង (នាង​ចង់​សម្រេច​យ៉ាងណា ចូរ​ប្រាថ្នា​យ៉ាង​នោះ​ចុះខ្ញុំ​នឹង​ប្រសិទ្ធី​ឲ្យ)

  • ព្រះនាងផុស្សតី ពុំ​ជ្រាប​ថា​នឹង​ច្យុតក៏​ឆ្ងល់​នឹង​ព្រះរាជឱង្ការ​ដែល​ឲ្យ​ព្រះនាង​សុំ​ពរ​នោះ ទើប​ក្រាបបង្គំទូល​សួរ​ថា​៖បពិត្រ​ទេវរាជ ខ្ញុំម្ចាស់​មាន​កំហុស​ខុសឆ្គង​ដូចម្ដេចបាន​ជា​ព្រះអង្គ​មាន​ព្រះរាជឱង្ការ​ហាក់ដូចជា​នឹង​បណ្ដេញ​ខ្ញុំម្ចាស់​ឲ្យ​ឃ្លាតចាក​រមណីយដ្ឋាន​យ៉ាងនេះ​។

  • ព្រះឥន្ទ្រ​ប្រាប់​ថា​៖ នាង​ឥត​មាន​កំហុស​អ្វី​ទេនាង​មិនមែន​ជាទីសម្អប់​នៃ​ខ្ញុំ​ទេ តែ​ថា​នាង​អស់​បុណ្យ​ហើយបាន​ជា​ខ្ញុំ​និយាយ​នឹង​នាង​យ៉ាងនេះ នាង​មាន​សេចក្ដី​ស្លាប់​ជិត​កៀក​ណាស់​ហើយ​។

  • នាងផុស្សតី​សូមពរ​ថា​៖ បពិត្រ​ទេវរាជ​ជា​ឥសូរ​កំពូល​លើ​ក្នុង​ពួក​ទេវតាបើ​ព្រះអង្គ​ទ្រង់​ប្រទាន​ពរ​ដល់​ខ្ញុំម្ចាស់​ខ្ញុំម្ចាស់​សូម​៖

1.     ឲ្យ​បាន​ជា​អគ្គមហេសី នៃ​ព្រះបាទស្រីសញ្ជ័យ នា​នគរជេតុត្តរ​។



2.     ឲ្យ​បាន​ភ្នែក​ល្អ មាន​ភូមោ​កោង​ទ្រទេស​ទ្រទួយ​ដូច​បង្កួយ​កៅទណ្ឌ​។



3.     ឲ្យ​មាន​ឈ្មោះ​ថា​ផុស្សតី​ដដែល​។



4.     ឲ្យ​មាន​កូនប្រុស​មួយ​កិត្តិនាម​ល្បីល្បាញ​។



5.     ពេល​មាន​គភ៌​សូមឲ្យ​មាន​ផ្ទៃពោះ​រាបស្មើ​ល្អ​ដូច​ប្រក្រតី​។



6.     កុំ​ឲ្យ​មាន​ដោះសណ្ដាយ​។



1.     កុំ​ឲ្យ​មាន​សក់ស្កូវ​។



2.     ឲ្យ​មាន​សាច់​សម្បុរ​ស​ស្បែកម៉ដ្ឋខៃ​ដូច​សាច់​ពពិល​មាស​។



3.     ឲ្យ​មាន​អំណាច អាច​ដោះទុក្ខទោស របស់​មនុស្ស-សត្វ​ទាំងឡាយ​។ឲ្យ​មាន​អំណាចអាច​ដោះទុក្ខទោស របស់​មនុស្ស

4.     ឲ្យ​មាន​បក្សី គឺ​ហង្ស ក្រៀល ក្ងាន ក្ងោកបន្លឺ​នូវ​ស័ព្ទ​ល្វេងល្វើយ​ជិត​ព្រះរាជបន្ទីរ​។



ព្រះឥន្ទ្រាធិរាជ​ទ្រង់​បាន​ព្រះរាជទាន​ព្រះពរ​ទាំង​១០​ប្រការទ្រង់​បាន​ប្រសិទ្ធី​ឲ្យ​បាន​សម្រេច​ដូច​មនោរថ​របស់​ព្រះនាង​។



កណ្ឌហេមពាន្ត ព្រះនាងផុស្សតី​នោះទទួល​នូវ​ការប្រសិទ្ធពរ​ទាំង​១០​ប្រការ​ដូច្នេះ​ហើយ​ទ្រង់​ច្យុត​អំពី​ទេវលោក​នោះ​មក​កើត​ក្នុង​ផ្ទៃ​នៃ​ព្រះអគ្គមហេសី​របស់​ព្រះបាទមទ្ទរាជព្រះនាង​ប្រសូត​មក​មាន​ ព្រះសរីរាង្គាវយវៈ ផ្សាយ​ចេញ​នូវ​ក្លិន​ខ្លឹមចន្ទន៍ដូចជា​ប្រោះព្រំ​ដោយ​លម្អិត​ខ្លឹមចន្ទន៍ បាន​ជា​គេ​ថ្វាយ​ព្រះនាម​ថា ផុស្សតី​។ព្រះបាទសិរីមហារាជ​បាន​នាំ​ព្រះនាង​នោះ​មកដើម្បី​ព្រះសញ្ជ័យរាជកុមារទ្រង់​ធ្វើ​រាជាភិសេក​ព្រះសញ្ជ័យរាជកុមារនិង​ព្រះនាងផុស្សតី​នេះ​ក្រោម​មហាស្វេតច្ឆត្រតាំង​ព្រះនាង​នេះ​ក្នុង​ឋានៈ​ជា​អគ្គមហេសី​ធំ​ចម្បង​។



គ្រានោះ​ព្រះឥន្ទ្រាធិរាជ​ទ្រង់​ជ្រាបថា​ពរ៩ ប្រការ សម្រេច​ដល់​ព្រះនាង​ផុស្សតី​ហើយ នៅសល់​តែ​ពរ​មួយ​ទៀត​ទេទើប​ទ្រង់​ចូល​ទៅកាន់​សំណាក់​ព្រះពោធិសត្វដែល​ជា​ទេវបុត្រ​នៅ​ឋានត្រៃត្រិង្សសូម​អារាធនា​ពោធិសត្វ​ឱ្យ​ចុះមក​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ព្រះនាងផុស្សតី​។ព្រះពោធិសត្វ​ច្យុត​មក​កើត​ក្នុង​ទីនោះទាំង​ទេវបុត្រ​មួយ​ពាន់​អង្គ​ទៀតក៏​ច្យុត​ចុះ​មក​កើត​ក្នុង​ត្រកូល​អាមាត្យ​មួយ​ពាន់​ដែរ​។



ព្រះនាងផុស្សតីតាំងពី​មហា​ពោធិសត្វ​ចុះ​មក​ចាប់​ផ្ទៃ ក្សត្រី​ទ្រង់​មាន​ចំណង់​ចង់​សាង​សាលាឆទានលុះ​បាន​ព្រះរាជានុញ្ញាត​ហើយ ទ្រង់​តែង​ចំណាយ​ព្រះរាជទ្រព្យ ៦ ម៉ឺន​កហាបណៈមួយ​ថ្ងៃៗ​សម្រាប់​ព្រះរាជទាន​ក្នុង​សាលាឆទាន​ទាំង​ប្រាំមួយ​។ព្រះនាង​កាល​ទ្រង់​គភ៌​គ្រប់​ទសមាសជួនជា​ទ្រង់​ស្ដេច​ទៅ​ប្រទក្សិណ​នគរ​ស្រាប់តែ​ខ្យល់កម្មជ្ជវាត​កម្រើក​ឡើងក៏​ទ្រង់​ប្រសូត​ព្រះពោធិសត្វ​ក្នុង​គ្រឹះស្ថាន​នានា​ផ្លូវ​នៃ​ពួក​ឈ្មួញដោយហេតុនេះ ទើប​


តមក​គេ​ថ្វាយ​ព្រះនាម​ព្រះពោធិសត្វ​ថា "ព្រះវេស្សន្ដរ" ។ព្រះនាងផុស្សតី តាំងពី​មហា​ពោធិសត្វ​ចុះ​មក​ចាប់​ផ្ទៃក្សត្រី​ទ្រង់​មាន​ចំណង់​ចង់​សាង​សាលាឆទាន លុះ​បាន​ព្រះរាជានុញ្ញាត​ហើយទ្រង់​តែង​ចំណាយ​ព្រះរាជទ្រព្យ ៦ ម៉ឺន​កហាបណៈមួយ​ថ្ងៃៗ​សម្រាប់​ព្រះរាជទាន​ក្នុង​សាលាឆទាន​ទាំង​ប្រាំមួយ​។ព្រះនាង​កាល​ទ្រង់​គភ៌​គ្រប់​ទសមាសជួនជា​ទ្រង់​ស្ដេច​ទៅ​ប្រទក្សិណ​នគរ​ស្រាប់តែ​ខ្យល់កម្មជ្ជវាត​កម្រើក​ឡើងក៏​ទ្រង់​ប្រសូត​ព្រះពោធិសត្វ​ក្នុង​គ្រឹះស្ថាន​នានា​ផ្លូវ​នៃ​ពួក​ឈ្មួញ ដោយហេតុនេះទើប​តមក​គេ​ថ្វាយ​ព្រះនាម​ព្រះពោធិសត្វ​ថា ព្រះវេស្សន្ដរ

ព្រះមហាសត្វ​ទ្រង់​ចេញចាក​ព្រះមាតុឧទរ​ល្អ​បរិសុទ្ធបើក​ព្រះនេត្រ​ក្រឡង់​ផ្គង​ហត្ថា តម្រង់​ឆ្ពោះទៅរក​ព្រះមាតា​ទូលសួរថា​៖បពិត្រ​ព្រះមាតា ខ្ញុំព្រះអង្គ​ចង់​ឲ្យ​ទាន ទ្រង់​មាន​ព្រះរាជទ្រព្យ​អ្វីខ្លះទេ​? ព្រះមាតា​ទ្រង់​ព្រះរាជទាន​នូវ​ព្រះរាជទ្រព្យ​មួយ​ពាន់​គហបណៈ​ភ្លាម​ថា​៖កូន​ឯង​ឲ្យ​ទាន​ចុះ​។ព្រះមហាសត្វ ​ទ្រង់​ចេញចាក​ព្រះមាតុឧទរ​ល្អ​បរិសុទ្ធបើក​ព្រះនេត្រ​ក្រឡង់​ផ្គង​ហត្ថា តម្រង់​ឆ្ពោះទៅរក​ព្រះមាតា​ទូលសួរថា​៖បពិត្រ​ព្រះមាតា ខ្ញុំព្រះអង្គ​ចង់​ឲ្យ​ទាន ទ្រង់​មាន​ព្រះរាជទ្រព្យ​អ្វីខ្លះទេ​?

សេចក្ដី​ពិសេស​ថា​៖ ព្រះសមណគោតម​បរមព្រះសាស្ដា កាល​នៅ​ជា​ពោធិសត្វខំ​បំពេញ​បារមី​រាប់​អសង្ខេយ្យ​ជាតិ​នោះ មាន​តែ​ក្នុង​ជាតិ​៣​ទេដែល​ប្រសូត​មក​ភ្លាម​ចេះ​និយាយ​គឺ​៖ កាល​ទ្រង់​ជា​"ព្រះមហោសថ" ១, ជា​"ព្រះវេស្សន្ដរ" នេះ​១, ជា​"ព្រះសិទ្ធាថ" ក្នុង​បច្ឆិមភព​១​។សេចក្ដី ​ពិសេស​ថា​៖ ព្រះសមណគោតម​បរមព្រះសាស្ដាកាល​នៅ​ជា​ពោធិសត្វ ខំ​បំពេញ​បារមី​រាប់​អសង្ខេយ្យ​ជាតិ​នោះ មាន​តែ​ក្នុង​ជាតិ​៣​ទេដែល​ប្រសូត​មក​ភ្លាម​ចេះ​និយាយ​គឺ​៖ កាល​ទ្រង់​ជា​ព្រះមហោសថជា​ព្រះវេស្សន្ដរនេះ​១ ជា​ព្រះសិទ្ធាថ

ក្នុង​ថ្ងៃ​ដែល​ព្រះវេស្សន្ដរ​ទ្រង់​ប្រសូត​មក មេដំរី​មួយនាំ​កូន​ដំរី​សសុទ្ធ​ប្រកបដោយ​លក្ខណៈ​ល្អបំផុត មាន​ទុក​ក្នុង​កន្លែង​ដំរី​មង្គលហើយ​ចៀសចេញ​បាត់​ទៅ​។ កូន​ដំរី​នេះ តមក​បាន​នាម​ថា "បញ្ច័យនាគ"ជា​ដំរី​ល្អ​មាន​ដំណើរ​ល្វាសល្វន់​ទ្រទេសទ្រទន់​មាន​កន្ទុយ​ល្គាយល្គង​រាំង​គន្លង​បោស​ព្រះធរណី បើ​បាន​ទៅ​ដល់​ទី​ដែល​ឥត​ភ្លៀងរមែង​មាន​ភ្លៀង​ធ្លាក់​ត្រជាក់ត្រជំ​ជា​ប្រក្រតី​។ក្នុង​ថ្ងៃ​ដែល​ព្រះវេស្សន្ដរ​ទ្រង់​ប្រសូត​មក មេដំរី​មួយនាំ​កូន​ដំរី​សសុទ្ធ​ប្រកបដោយ​លក្ខណៈ​ល្អបំផុត មាន​ទុក​ក្នុង​កន្លែង​ដំរី​មង្គលហើយ​ចៀសចេញ​បាត់​ទៅ​។ កូន​ដំរី​នេះ តមក​បាន​នាម​ថា បញ្ច័យនាគ

តាំងពី​ព្រះវេស្សន្ដរ​ប្រសូត​មក​ដរាប​ដល់​បាន​ព្រះជន្ម ៥ ឆ្នាំទ្រង់​បាន​ព្រះរាជទាន នូវ​គ្រឿង​ប្រដាប់​សម្រាប់​កុមារ មាន​តម្លៃ មួយសែនៗគហបណៈ​ដល់​ពួក​មេនំ អស់​វារៈ ៩ ដង​។



ក្នុងកាល​ទ្រង់​មាន​ព្រះជន្ម ៨ ឆ្នាំទ្រង់​សព្វព្រះរាជហឫទ័យ​នឹង​ព្រះរាជទាន​នូវ​អជ្ឈត្តិកទាន ទ្រង់​មាន​ព្រះចិន្ដា​ថា​៖បើ​នរណា​មួយ​សុំ​បេះដូង-ភ្នែក-សាច់​ក្នុង​សរីរៈ-ឈាមក៏​អាត្មាអញ​ស៊ូ​តែ​ពុះវះពន្លះ​ឲ្យ ឬ​មួយ​នរណា​ចង់​បាន​អាត្មាអញ​ទៅជា​ខ្ញុំបម្រើក៏​អាត្មាអញ​សុខចិត្ត​ទៅ​បម្រើ​គេ​ដែរ​។ គ្រាដែល​ព្រះអង្គ​ទ្រង់​ព្រះចិន្ដា​ដូច្នេះមហាប្រឹថពី​ក៏​កម្រើក​រំពើក​ញាប់ញ័រ​។ក្នុងកាល ​ទ្រង់​មាន​ព្រះជន្ម ៨ ឆ្នាំទ្រង់​សព្វព្រះរាជហឫទ័យ​នឹង​ព្រះរាជទាន​នូវ​អជ្ឈត្តិកទាន ទ្រង់​មាន​ព្រះចិន្ដា​ថា​៖បើ​នរណា​មួយ​សុំ​បេះដូងសាច់​ក្នុង​សរីរៈ

កាលដែល​ព្រះពោធិសត្វ​មាន​ព្រះជន្ម ១៦ ឆ្នាំដល់​នូវ​ការសម្រេច​សិល្បសាស្ត្រ​គ្រប់​ជំពូក​ហើយព្រះរាជបិតា​បាន​នាំ​ព្រះរាជកញ្ញា​ព្រះនាម "មទ្រី" ជា​ព្រះមាតុលធីតា អំពី​មទ្ទរដ្ឋ​មក​រៀបអភិសេក​ក្នុង​ឋានៈ​ជា​អគ្គមហេសី​នៃ​ព្រះវេស្សន្ដរ​ទ្រង់​ដាក់រាជ្យ​ប្រទាន​ព្រះវេស្សន្ដរ​គ្រប់គ្រង​រដ្ឋនគរ​រៀងមក​។ ពោធិសត្វ​ទ្រង់​ប្រកាន់ខ្ជាប់​នូវ​ទានវត្តទ្រង់​បរិច្ចាគ​ព្រះរាជទ្រព្យ ៦សែនៗ​គហបណៈ ព្រះរាជទាន​ក្នុង​មួយ​ថ្ងៃៗទ្រង់​តែង​គង់​លើ​ដំរី​បញ្ច័យនាគ​ទៅ​សាលាឆទាន ៦ដងៗ​ក្នុង​មួយខែៗ​។កាលដែល​ព្រះពោធិសត្វ​មាន​ព្រះជន្ម ១៦ ឆ្នាំដល់​នូវ​ការសម្រេច​សិល្បសាស្ត្រ​គ្រប់​ជំពូក​ហើយព្រះរាជបិតា​បាន​នាំ​ព្រះរាជកញ្ញា​ព្រះនាម មទ្រី

ចំណេរក្រោយមកព្រះនាងមទ្រី​ប្រសូត​ព្រះរាជបុត្រ​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាម​ថា "ជាលី"បាន​ព្រះរាជបុត្រី​មួយ​ព្រះអង្គ​ទៀត ទ្រង់​ប្រទាន​ព្រះនាម​ថា "កណ្ហាជិនា" ។ចំណេរក្រោយមកព្រះនាងមទ្រី​ប្រសូត​ព្រះរាជបុត្រ​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាម​ថា ជាលីបាន​ព្រះរាជបុត្រី​មួយ​ព្រះអង្គ​ទៀត ទ្រង់​ប្រទាន​ព្រះនាម​ថា កណ្ហាជិនា

គ្រានោះ ដែន​ក្លិង្គ្រាស្ត្រ​ឥត​មាន​ទឹកភ្លៀង ពួក​កសិករ​ធ្វើ​របរ​កសិកម្ម​ពុំ​បានបណ្ដាលឲ្យ​មាន​ចោរកម្ម​ពាសពេញ​ទាំង​ប្រទេសទើប​ប្រជាជន​នាំ​គ្នា​ធ្វើបាតុកម្ម​ប្រជុំ​គ្នា​ក្នុង​ព្រះរាជលាន​បាន​ប្រជុំ​ព្រមព្រៀង​មូលមតិ​គ្នា​ថា គួរតែ​ចាត់​ឲ្យ​ទៅ​សុំ​យក​ដំរី​បញ្ច័យនាគអំពី​ព្រះវេស្សន្ដរ​។ លុះ​ព្រមព្រៀង​គ្នា​ហើយ ទើប​ចាត់​ឲ្យ​ព្រាហ្មណ៍ ៨នាក់​ឲ្យ​ទៅ​សុំ​។ កាលដែល​ព្រះបាទស្រីវេស្សន្ដរ​បវរពោធិសត្វ​កំពុង​ចេញ​ទត​សាលាទានពួក​ព្រាហ្មណ៍​ក៏​ទៅ​ចាំ​ស្នាក់នៅ​សាលាទាន​នោះ​ស្រែក​ព្រមគ្នា​កងរំពង​ឡើង​ ថា​៖ជយតុ​វេស្សន្ដរោ! ជយតុ​វេស្សន្ដរោ! ។ព្រះមហាក្សត្រ​ទ្រង់​បំបែរ​ដំរី​ឆ្ពោះទៅរក​ព្រាហ្មណ៍​ទាំងនោះ​ទ្រង់​ព្រះបុច្ឆា​ថា​៖ អឺ​ពួក​ព្រាហ្មណ៍ ពួក​អ្នកលើកដៃ​ស្រែកហៅ​យើងតើ​អ្នក​សុំ​អ្វី​នឹង​យើង​? --- នៅមានត ---គ្រានោះ ដែន​ក្លិង្គ្រាស្ត្រ​ឥត​មាន​ទឹកភ្លៀងពួក​កសិករ​ធ្វើ​របរ​កសិកម្ម​ពុំ​បាន បណ្ដាលឲ្យ​មាន​ចោរកម្ម​ពាសពេញ​ទាំង​ប្រទេសទើប​ប្រជាជន​នាំ​គ្នា​ធ្វើបាតុកម្ម​ប្រជុំ​គ្នា​ក្នុង​ព្រះរាជលាន​បាន​ប្រជុំ​ព្រមព្រៀង​មូលមតិ​គ្នា​ថា គួរតែ​ចាត់​ឲ្យ​ទៅ​សុំ​យក​ដំរី​បញ្ច័យនាគអំពី​ព្រះវេស្សន្ដរ​។ លុះ​ព្រមព្រៀង​គ្នា​ហើយ ទើប​ចាត់​ឲ្យ​ព្រាហ្មណ៍ ៨នាក់​ឲ្យ​ទៅ​សុំ​។ កាលដែល​ព្រះបាទស្រីវេស្សន្ដរ​បវរពោធិសត្វ​កំពុង​ចេញ​ទត​សាលាទានពួក​ព្រាហ្មណ៍​ក៏​ទៅ​ចាំ​

ស្នាក់នៅ​សាលាទាន​នោះ​ស្រែក​ព្រមគ្នា​កងរំពង​ឡើង​ ថា​៖ជយតុ​វេស្សន្ដរោ! ជយតុ​វេស្សន្ដរោ! ។ព្រះមហាក្សត្រ​ទ្រង់​បំបែរ​ដំរី​ឆ្ពោះទៅរក​ព្រាហ្មណ៍​ទាំងនោះ​ទ្រង់​ព្រះបុច្ឆា​ថា​៖ អឺ​ពួក​ព្រាហ្មណ៍ ពួក​អ្នកលើកដៃ​ស្រែកហៅ​យើងតើ​អ្នក​សុំ​អ្វី​នឹង​យើង​? នៅមានត

សៀវភៅដែលទាក់ទងនឹងព្រះពុទ្ធសាសនា

 
កាបដិបត្តវិបស្សនាភាវនា.pdf
File Size: 1922 kb
File Type: pdf
Download File

ការសិក្សាក្នុងព្រះពុទ្ធសាសនា.pdf
File Size: 4011 kb
File Type: pdf
Download File

 
 
កូនមាសឪពុក.pdf
File Size: 966 kb
File Type: pdf
Download File

ខ្លឹមសារជីវិត.pdf
File Size: 394 kb
File Type: pdf
Download File

 
 
គិហិបតិបតិ្តពិស្តារ.pdf
File Size: 1002 kb
File Type: pdf
Download File

ចិញ្ជឹមកូនតាមគន្លងធម៏.pdf
File Size: 579 kb
File Type: pdf
Download File

 
 
 
ប្រយោជន៏បីប្រការ.pdf
File Size: 471 kb
File Type: pdf
Download File

ធម៏នមស្សការព្រះរតនត្រៃសង្ខេប.pdf
File Size: 335 kb
File Type: pdf
Download File

ធ្វើយ៉ាងណាទើបបាត់ក្រោធ.pdf
File Size: 300 kb
File Type: pdf
Download File

 
 
ផ្លូវព្រះនិពាន្វ.pdf
File Size: 1766 kb
File Type: pdf
Download File

ពន្លឺធម៏ព្រះពុទ្ធ.pdf
File Size: 470 kb
File Type: pdf
Download File